សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ…

(ភ្នំពេញ)៖  មុខសញ្ញា ចោរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវ រហូតឈានដល់ ការបង្រ្កាបនិងឃាត់ខ្លួន ក្រោយធ្វើ សកម្មភាព លួចយកម៉ូតូ បានសម្រេច ហើយរត់ គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះ  បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពី ជនសង្ស័យរូបនេះ ក្រោយលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខក្រុមហ៊ុនលេខ១៨K ផ្លូវ១១៣៤z សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ចបានប្រាប់អិយដឹងថា ជនសង្ស័យនមានឈ្មោះ ធី  ផានិត ហៅនិត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើសមត្ថកិច្ចដកហូតបាន សម្ភារៈរួមមាន ៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេរី២០១៩ ផ្លាកលេខ សៀមរាប AH-០៥៣៥។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់ តុលាការដើម្បីចាត់ការ បន្តរទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *