យុវជនយុវតី គួរជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៣៦នាក់ (ស្រី ០៣នាក់) ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ ទូទាំងប្រទេស   បានចុះស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២២ករណី   កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។ ដូច្នេះសូមជៀស ឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ អនាគតអ្នក និងក្រុមគ្រួសារអ្នក។

ក្នុងចំណោម ជនសង្ស័យចំនួន ៣៦នាក់នេះរួមមាន៖ ជួញដូរ ៣ករណី ឃាត់៩នាក់(ស្រី ១នាក់) ,ដឹកជញ្ជូនរក្សាទុក ១៣ករណី ឃាត់២១នាក់(ស្រី ២នាក់) និងប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់(ស្រី ០នាក់)។

ចំណែក វត្ថុតាងដែលចាប់យក សរុបក្នុងថ្ងៃទី២៨ ខែមករា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង  ៥៣២៦២៣,៥៩ក្រាម និង៩កញ្ចប់តូច។  និងកេតាមីន(Ke) ស្មើនិង ៩៨០៨០៨,១៦ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖

កម្លាំង នគរបាល ជាតិ  ០៩អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៥៣២៦០៩,៦០ក្រាម និងKe ៩៨០៨០៨,១៦ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤,៤០ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៣ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦កញ្ចប់តូច។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម។

*៨ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៨,២៧ក្រាម។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

ដោយឡែក កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *