ឃាត់ខ្លួនយុវជន០៣នាក់ ពាក់ព័ន្ធករណីហិង្សា តាមដងផ្លូវ…

(ខេត្តពោធិ៍សាត់)៖ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួល ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹក ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា យុវជនចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌ សហការស្រាវជ្រាវបង្រ្កាប ព្រមទាំងដកហូតវត្ថុតាង បន្ទាប់ពីទទួលពាក្យ បណ្ដឹងពីបុរសជា ឪពុកយុវជនរងរបួស យ៉ាងធ្ងន់ធ្ងរម្នាក់ (ដេរជិតម្ភៃថ្នេរ)។

លោកឧត្ដមសេនីយ៍ត្រីស្ន ងការរងឱ្យដឹងទៀតថា ជនសង្ស័យដៃដល់ ត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ កប សុជីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ រ៉ា សុងឡាយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ ព្រឹម ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សម្ភារដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB-3324 និងដាវចំនួន០២ដើម ។

លោកឧត្ដមសេនីយ៍ត្រី បញ្ជាក់ទៀតថា នេះជាការអនុវត្ត ពាក្យបណ្ដឹងរបស់ឈ្មោះ ឈីន ផល ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្លៅមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ថា ក្រុមជនសង្ស័យមិន ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿងមកកាប់ កូនប្រុសរបស់គាត់ឈ្មោះ ឈីន សំណាង អាយុ២០ឆ្នាំ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅគ្រាកំពុងធ្វើដំណើរដោយម៉ូតូ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ(ដេរជិតម្ភៃថ្នេរ) រួចនាំគ្នាគេចខ្លួនបាត់អស់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *