ប្រជាពលរដ្ឋជាអ្នកស្មគ្រ័ចិត្ត ការពារតំបន់សត្វក្ងោក នៅភ្នំធិបតី ស្រុកគាស់ក្រឡ ទទួលបានអំណោយ មនុស្សធម៌ពីសប្បុរសជន តាមរយៈ អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកគាស់ក្រឡ

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារអនុសាខាកាក បាទក្រហមកម្ពុជា   គាស់ក្រឡដឹកនាំដោយ លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ បានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋជា អ្នកស្មគ្រ័ចិត្តការពារ តំបន់សត្វក្ងោក នៅភ្នំធិបតី ឃុំធបិតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះ  លោក ញឹក សារ៉ែន ប្រធានគណៈ កម្មាធិការអនុសាខាស្រុក បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខ ទុក្ខពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង   ជាពិសេសពី សំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែ គិតគូរយកចិត្តទុក ដាក់ជាប់ជានិច្ចចំពោះ សុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល“ ។

ជាមួយគ្នានេះ លោកប្រធានគណៈ កម្មាធិការអនុសាខា ក៏សូមឱ្យបងប្អូនអ្នកស្មគ្រ័ចិត្ត ព្រមទាំងក្រុមគ្រួសារ ទាំងអស់យកចិត្ត ទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់ នូវអនាម័យទាំងការរស់នៅ និងការហូបចុច   ដើម្បីចៀសវាងពីជំងឺ ដង្កាត់ផ្សេងៗមកបៀត

បៀនព្រមទាំងលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់មើលថែការពារសត្វក្ងោកក៏ដូចជាសត្វផ្សេងៗទៀតនៅតំបន់អភិរក្សសត្វក្នុងភូមិសាស្រ្តភ្នំធិបតីទាំងមូលក្នុងគោលបំណងដើម្បីទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាសត្វជាពិសេសសត្វក្ងោកក្នុងក្នុងតំបន់អភិរក្សភ្នំធិបតី  ស្រុកគាស់ក្រឡ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖ អង្ករ ២០០គីឡូក្រាម មី៨កេស ត្រីខ៨យួរ ទឹកត្រីនិងទឹកស៊ីអ៉ីវ ៨យួរ ថ្នាំលាបរបួស ៨ដប ប្រេងកូឡា ៨ប្រអប់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *