សមត្ថកិច្ចនគរបាល ខេត្តកណ្តាលចាប់ខ្លួន ជនត្រូវចោទម្នាក់ អនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ ខ្លួនចំនួន២ នៅស្រុកពញាឮ

(ខេត្តកណ្តាល)៖ មានករណីសមត្ថកិច្ច នគរបាលស្រុកពញាឮ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃចន្ទ ០៤រោច ខែ  បុស្ស    ឆ្នាំ ថោះ  បញ្ចស័ក ព.ស ២៥៦៧  ត្រូវនិងថ្ងៃទី ២៩ ខែ មករា គ.ស ២០២៤ វេលាម៉ោង ០៩និង ០០ នាទី ស្ថិតនៅចំណុច ភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។

កម្លាំងជំនាញផ្នែក នគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ សហការជាមួយ   កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំបាត បានស្រាវជ្រាវ និងបង្ក្រាបតាមដីកា បង្គាប់ឲ្យចាប់ខ្លួនជន ត្រូវចោទចំនួន ០១នាក់ មានឈ្មោះ លឹម វាសនា  ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាព «បារមីតេជោសន្តិភាព» មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ  ខេត្ត កណ្តាល ។

ជនត្រូវចោទមាន សារធាតុញៀននៅ ក្នុងទឹកនោមផងដែរ។

សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបញ្ជាក់អោយដឹងថា ៖ ពាក់ព័ន្ធករណីចាប់ខ្លួននេះ គឺមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២៖ ក្នុងនោះ ១ -ដីកាលេខ  ១៦៤ បគ.ចខ/២២  ចុះថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក ហេង ផល្លា ។

ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល  កាលពីនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ ។

២ -ដីកាលេខ៥៧៦ ដក.បចខ  ចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ ។

ត្រូវចោទពីបទ៖ ជួញដូរ  ដោយ ខុសច្បាប់ នូវសារធាតុញៀន  ។

ប្រព្រឹត្តនៅ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល  កាលពីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ ។

ចំពោះករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាលកំពុងកសាង សំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *