នគរបាលស្រុកថ្មគោលបង្រ្កាប  និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ករណីលួច ទ្រព្យសម្បត្តិអ្នកដទៃ

(ខេត្តបាត់ដំបង)៖  លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩  ខែមករាឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង ផ្នែកជំ នាញនិងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល អូរតាគីធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង័្សយចំនួន ០២នាក់ ក្នុងករណីលួចទ្រព្យ សម្បត្តិអ្នកដទៃ ដោយនាំមកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បី ធ្វើការសាកសួរ។

ចំពោះមូលហេតុដែល ឈានដល់ការឃាត់ខ្លួននេះ គឺក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាល ទទួលបាននូវពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆូត សល់ ភេទប្រុស អាយុ ៤៦ឆ្នាំរស់នៅក្រុមទី ០៥ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ថានាយប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០១និង០០នាទី  រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤ មានជនសង័្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាព លួច យកអាគុយ AQ ដែលចាប់ភ្ជាប់ជាមួយរថយន្ត របស់គាត់អស់ចំនួន០២ ទៅបាត់ហើយពេលដឹងថា បាត់រូបគាត់បានដាក់ ពាក្យបណ្តឹងមក សមត្ថកិច្ចនគរបាល ឱ្យស្រាវជ្រាវរងជនសង័្សយ និងអាគុយAQ របស់គាត់ដែលបាត់បង់។

ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវ រហូតកំណត់មុខ សញ្ញាបាននិងធ្វើការឃាត់ ខ្លួនជនសង័្សយ ចំនួន០២នាក់គឺមានឈ្មោះ ទួង រាសី ភេទប្រុសអាយុ ៣១ឆ្នាំរស់នៅភូមិផ្សា ក្រោមឃុំផ្សាក្រោម ស្រុកស្វាយលើខេត្តសៀមរាប និងឈ្មោះឌឿន រីណាភេទប្រុស  រស់នៅភូមិពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំង ០២នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម ភាពលួចយកអាគុយ AQ របស់ជនរងគ្រោះខាងលើពិត ប្រាដកមែន។

សំភារះតាងដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125ពណ៌ខ្មៅ តែមពណ៌ខៀវសេរី 2005ពាក់ស្លាកលេខ1A 0760បន្ទាយមានជ័យ អាគុយ AQ ចំនួន០២ (ពណ៌ខ្មៅលាយក្រហម) ម៉ាក BUSSTON ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ស្រុកថ្មគោលក សាងសំណុំរឿងចាត់ការបញ្ជូនមក ការិយាល័យជំនាញ អនុវត្តតាមនិតិវិធីច្បាប់រីឯអា គុយ AQ បានប្រគល់ ជូនជនរងគ្រោះវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *