អធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ បន្តចុះពង្រឹងអនុវត្តភារកិច្ច ការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៩ខែមករា  ឆ្នាំ២០២៤នេះ បានឱ្យដឹងថា  ដោយអនុវត្តតាមទិសដៅ ការងាររបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ បានឱ្យមន្រ្តីជំនាញនៅ តាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤  បានពង្រឹងអនុវត្តភារកិច្ច ការងារបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើ ការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។

ប្រភពដដែលបន្តថា  ជាក់ស្ដែង នៅក្នុងនោះនៅថ្ងៃទី២៨ ខែមករាម្សិលមិញនេះ  បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៤១នាក់ (ផ្តល់ឡើងវិញ ចំនួន១៥នាក់ និងផ្តល់ថ្មីចំនួន២៦នាក់), សៀវភៅស្នាក់នៅថ្មី  ចំនួន២១គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ  ចំនួន៤០គ្រួសារ, សៀវភៅគ្រួសារថ្មី  ចំនួន២៦គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ  ចំនួន០១គ្រួសារ។

ជាមួយគ្នានោះ អធិការនគរបាលខណ្ឌទាំង១៤ខណ្ឌ ក៏បានចាត់កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលក្នុង មូលដ្ឋាន របស់ខ្លួន  បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងតំបន់ ស្មុគស្មាញ ផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ  បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំង ចូលរួមប្រជុំជួរ និងគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ត្រៀមការពារ សន្តិសុខ  សណ្តាប់ ធ្នាប់ជូនប្រជាពលរដ្ឋក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *