លោក ហ៉ឹល រាយ៉ា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សារាចេរណែនាំលេខ ០១៤.សហវ .សរ អហក .ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២៩  ខែមករាឆ្នាំ២០២៤ នៅសាលាប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ ០១៤ .សហវ .សរ អហក .ស្តីពីការអនុវត្តច្បាប់ ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះមាន ការចូលរួម លោក ហ៉ឹល រាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោកបឹងគឹមសឹង  ប្រធានមន្ទីរហិរញ្ញ វត្ថុខេត្តបន្ទាយមានជ័យ លោកអឿនច័ន្ទ វិសុទ្ធ ប្រធានរតនាគារ ខេត្តបន្ទាយមានជ័យ  លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ២០៥នាក់ ។

ក្នុងកិច្ចប្រជុំនោះ លោកបឹង គឹមសឹង បានមានប្រសាសន៍ថា ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤ត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ  នស រកម ១២ .២៣ ០២២ ចុះថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ អនុក្រឹត្យលេខ ៣៥៤ អនក្រ. បក . ចុះថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ ២០២៣ ស្តីពីការបែងចែក ឥណទានចំណូល ថវិកាថ្នាក់ជាតិតាមជំពូក នៃច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤អនុក្រឹត្យលេខ ៣៥៥  អនក្រ បក. ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ដីពីការបែងចែកឥណទាន ចំណាយថវិកាថ្នាក់ជាតិ តាមទំពូកនៃច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៤ ។

លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តឲ្យ ដឹងទៀតថាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ នេះខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុប និងគូរផ្គងតួរលេខនៃ ការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៣ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរ សេដ្ឋកិច្ចនិងវត្ថុនិងហិរញ្ញវត្ថុ ខេត្តឲ្យបានមុនថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២៤ នេះជាកំហិត។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាមន្ត្រីពាក់ព័ន្ធទាំ ងអស់ត្រូវផ្ញើរបាយការណ៍ ស្តីពីការបិទបញ្ជីថវិកា​ដោយមានភ្ជាប់នូវ របាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយថវិកា មកមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចំនួន២ច្បាប់​និងក្រសួងមហាផ្ទៃចំនួន១ច្បាប់ យឺតបំផុតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដើម្បីឲ្យអគ្គនាយកដ្ឋាន ហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការបូកសរុបនិង រៀបចំនូវរបាយការណ៍ សម្រេចទូទាត់ថវិការ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិនឹងដាក់ បញ្ចូលទៅក្នុងជំពូកមួយ នៃសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២៤។

លោកបានបញ្ជាក់​ឲ្យដឹងទៀតថាកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយសារាចរណែ​ នាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិនេះវាមាន សារៈសំខាន់ណាស់ សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធ តាមរយៈការផ្តល់ជាគោលការណ៍ ក្រោមជាតិរៀបចំគម្រោង ថវិកាឆ្នាំ២០២៤ របស់ខ្លួនប្រកបដោយ ប្រសិទ្ធភាពនិងសាកសិទ្ធភាព ធានាការគ្រប់គ្រងការ​អនុវត្តថវិកាដើម្បីឈាន ទៅបង្កើតលទ្ធផលជាក់ ស្ដែងដែលអាចវាស់វែង បាននិងការរួមចំណែក ដោយផ្ទាល់ ក្នុងការសម្រេចគោលបំណង នយោបាយ អាទិភាពរបស់ រដ្ឋរដ្ឋាភិបាលថ្នាក់​ ក្រោមជាតិ។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោល ដៅនៃការធ្វើទំនើបបកម្មនិង ការពង្រឹងប្រព័ន្ធថវិកា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមត្រប់ខណ្ឌគោល នយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួច ជាស្រេចហើយ។

ក្នុងកិច្ចប្រជុំនោះដែរលោក ហ៉ឹល រ៉ា យ៉ា បានបញ្ជាក់ឲ្យដឹងថា អភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ស្មៀន និងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូលរួម កិច្ចប្រជុំនេះហើយត្រូវយក ចំណេះដឹងនិងសមត្ថភាព គួបផ្សំបទពិសោធន៍ ការងារដើម្បីធានាបាន​ពិតប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំ២០២៣ នេះអាចសម្រេចបាន សមទ្ធិផលតាមគោលដៅ សូចនាករដែលបានកំណត់ ថវិកាឆ្នាំ២០២៤ នេះជាការត្រៀម ចាប់ផ្ដើមនិងដំណើរឆ្ពោះ ទៅរករបស់ថ្មីនៃការគ្រប់គ្រង ថវិកាស្របតាមយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធ ថវិការដ្ឋបាលថ្នាក់ ក្រោមជាតិឆ្នាំ២០២៤នេះ។

លោក ហ៉ឹល រ៉ា យ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលមានការប្ដេ ជ្ញាចិត្តយ៉ាងមោះមុតក្នុងការ សម្រេចឲ្យបាននូវ គោលដៅនិងវិធានការ ទាំងឡាយដែលបានលើកឡើង ពិសេសការបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវការ​ កែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ឲ្យកាន់តែមុតស្រួចជាងមុន និងផ្ដល់លទ្ធផលជាក់ ស្ដែងដោយប្រកាន់ភ្ជាប់ នូវអភិក្រមការងារ ៥ យ៉ាងគឺ ឆ្លុះកញ្ចក់ ជូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *