កំលាំងនគរជំនាញបាល ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍នៅ ពេលយប់ធ្វើ តេស្តរកសារធាតុញៀន ជាតិស្រវឹង អាវុធ ក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី២៨ ខែ មករាឆ្នាំ២០២៤នេះ កំលាំងនគរបាល ជំនាញខេត្តបន្ទាយមានជ័យ ជាច្រើននាក់បាន ចុះត្រួតពិនិត្យអ្នកធ្វើ ចរាចរណ៍នៅពេលយប់ ដើម្បីធ្វើតេស្ត រកសារធាតុញៀន ជាតិស្រវឹង និង ក្មេងទំនើង អាវុធជាតិផ្ទុះ នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ក្នុងនោះកម្លាំង នគរបានធ្វើការ អប់រំ ដល់ម្ចាស់ មធ្យោបាយ និង អ្នករួមដំណើរ បានចំនួន ១.៤៨៦ នាក់ ស្រី ៤៣៩ នាក់ ត្រួតពិនិត្យ លើ មធ្យោបាយ រថយន្ត តូចធំ មានចំនួន ៤២៩ គ្រឿង ម៉ូតូ មានចំនួន ៣៨១ គ្រឿង  គោយន្តកន្ត្រៃមានចំនួន១៥ គ្រឿង ។

ក្នុងការចុះ ត្រួតពិនិត្យ រកអាវុធជាតិផ្ទុះនិង ជាតិអាល់កុលនៅពេល យប់នោះ លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាល ជាតិ បានឲ្យកំលាំងនគរបាលជំនាញ ចុះអនុវត្តច្បាប់ ចរាចរណ៍នៅពេលយប់ ក្នុងនោះត្រូវទប់ស្កាត់ រាល់បទល្មើសផ្សេងៗពិសេស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិនិត្យអ្នកបើករថយន្ត គ្រប់ភេទនូវជាតិស្រវឹង អាវុធជាតិផ្ទុះ ដូចជាផាវជាដើម ដើម្បី ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទូទាំងខេត្ត កម្លាំងអធិការដ្ឋាន នគរបាល ក្រុង ស្រុក៩ទូទាំងខេត្តតែម្តង ព្រោះនៅសល់តែ ជាង១០ ថ្ងៃទេចូលឆ្នាំ ចិន វវៀតណាមចូលមក ដល់ហើយជាទ្រង់ទ្រាយ ធំនៅតាមដងផ្លូវ សាធារណៈតែម្តង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាកម្លាំង នគរបាលជំនាញទាំងអស់ ចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍នៅ ពេលយប់នេះពិនិត្យ អ្នកបើកបររថយន្ត អ្នកជិៈម៉ូតូធ្វើតេស្តរក សារធាតុញៀន និងជាតិស្រវឹង តាមរយៈការធ្វើ តេស្តទឹកនោម និងឧបករណ៍ពិនិត្យ ជាតិអាល់កុល កិច្ចប្រតិបត្តិការនេះ សង្ឃឹមថា អ្នកធ្វើចរាចណ៍ នៅពេលយប់នឹង ជួយរួមចំណែកជា មួយសមត្ថកិច្ចដើម្បី កាត់បន្ថយនូវ ភាពចលាចល បង្កអសន្តិសុខ ក្នុងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ជាញឹកញាប់ បង្កឲ្យមានមនុស្សស្លាប់ របួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់ជាច្រើន ដែលយើងទាំងអស់គា្ន គួររួមគិត រួមធ្វើ ដើម្បីទប់ស្កាត់ ឲ្យបទល្មើសនេះ មានការថយចុះ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍ នៅពេលយប់ បានរកឃើញលទ្ធផល ភាគច្រើន លើយុវជននិងយុវនារី ក្រោយពីបានធ្វើការអប់រំហើយ កំលាំងនគរបាល បានឲ្យពួកគាត់វិល ត្រឡប់ទៅផ្ទះរៀងៗ ខ្លួនវិញអស់ហើយ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាការចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍នៅពេលយប់ ធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង ក្មេងទំនើង ពិសេសអ្នកដែល ចូលចិត្តបង្កចលាចល ដាក់ធុងបាស់ច្រៀង នៅពេលយប់ពិសេស ក្មេងលេងគប់ផាវគា្រប់បែក បង្កឲ្យរំខាននិងស្លាប់ដល់ អាយុជីវិតមនុស្ស និងបង្កឲ្យរំខានអ្នកជិតខាង ក្នុងភូមិសាស្ត្រខេត្ត ត្រូវបង្ក្រាបឲ្យអស់ ដូចភ្លៀងរលឹមមិន អាចឈប់បានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *