លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់អ្នក បើកបរមានជាតិអាល់កុល

(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយការ ទទួលខុសត្រូវ តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ ត្រូវទប់ស្កាត់រាល់បទ ល្មើសពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្កា ទប់ស្កាត់ បទល្មើសចរាចរណ៍ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ធ្វើយ៉ាងណាឲ្យ អត្រាគ្រោះថ្នាក់ ចរាចរណ៍មាន កម្រិតទាបបំផុត។

នៅយប់ថ្ងៃទី២៧និង២៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កម្លាំងនគរបាលជំនាញខេត្ត កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាល គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង កម្លាំងអធិការដ្ឋាន នគរបាលក្រុងស្រុក៩ ទូទាំងខេត្ត បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវ ទប់ស្កាត់អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ (ទប់ស្កាត់ការប្រើប្រាស់ អាវុធខុសច្បាប់) ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ជាលទ្ធផលប្រតិបត្តិការ កម្លាំងនគរបាលយើងបានធ្វើការ -អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន១៤៨៦នាក់ ស្រី៤៣៩នាក់ -ត្រួតពិនិត្យលើមធ្យោបាយ រថយន្តតូចធំចំនួន៤២៩គ្រឿង , ម៉ូតូចំនួន៣៨១គ្រឿង , គោយន្តកន្ត្រៃចំនួន១៥គ្រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *