ផឹកស្រាថ្នាំអស់៣លីត្រ វាយមេប៉ុស្តិ៍រងរបួសដេកពេទ្ត និងវាយពលរដ្ឋម្នាក់ ទៀតរងរបួសស្រាល

(ខេត្តកណ្ដាល)៖ ជនសង្ស័យម្នាក់ផឹកស្រាថ្នាំ អស់៣លីត្រកើតចិត្ត ក្លាហានយកឈើដាក់ ទទឹងផ្លូវខាងមុខផ្ទះ លុះដល់នាយប៉ុស្តិ៍ មកឃាត់ស្ទុះទៅវាយ នាយប៉ុស្តិ៍និងពលរដ្ឋម្នាក់ទៀត បណ្តាលអោយ រងរបួសយ៉ាងដំណំ ទីបំផុតត្រូវជាប់ខ្នោះ ។ ករណីនេះបានកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី  នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះចំនួន ២នាក់៖ ទី១-ឈ្មោះ  ផល ស្រីលី ភេទស្រី  អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី២-ឈ្មោះ  សោម រ៉ាវុធ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាលជាតិ ឋាន: នាយប៉ុស្តិ៍ មានទីលំនៅ ភូមិអញ្អែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល   ។ ជនសង្ស័យឈ្មោះ  យូ យ៉ារ៉េត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារឈ្មោះ ផល ស្រីលី បានធ្វើរោងលើផ្លូវ បេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធី មង្គលការនៅថ្ងៃស្អែក ។ នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃដដែលជនសង្ស័យបាន ផឹកស្រាថ្នាំជាមួយកម្មករ សំណង់ជាមួយគ្នានៅភូមិ កំពង់ដំរី ឃុំព្រែកតាមាក់ អស់ស្រាថ្នាំ ២លីត្រ រួចជនសង្ស័យ មកផ្ទះទិញស្រាថ្នាំ ០១លីត្រ ផឹកនៅមុខផ្ទះ ហើយជនសង្ស័យបាន ទៅសុំម្ហូបពីឈ្មោះ ធី ជាបងប្អូនរបស់ឈ្មោះ ផល ស្រីលី យកមកក្លែម តែឈ្មោះ ធី មិនបានឱ្យម្ហូប លុះមកដល់ម៉ោង ២២និង០០នាទី ជនសង្ស័យមានស ភាពស្រវឹងស្រានិងខឹងឈ្មោះ ធី មិនឲ្យម្ហូប ក៏យកមែកឈើមកដាក់ លើផ្លូវបេតុងមុខផ្ទះបិតបាំង ផ្លូវរារាំងមនុស្សឆ្លងកាត់ ទៅកម្មវិធីផ្ទះឈ្មោះ ផល ស្រីលី និងស្រែកនិយាយថា អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន ហើយឈ្មោះ សយ ភេទ ប្រុស ជាបងប្អូនជីដូនមួយ បានទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញ ឲដួលទៅលើផ្លូវបេតុង ឈ្មោះផល ស្រីលី បានតេទូរស័ព្ទប្រាប់ សមត្ថកិច្ចប៉ុស្តិ៍ន គរបាលរដ្ឋបាល ព្រែកតាមាក់ ភ្លាមនោះលោក សោម រ៉ាវុធ ឋានៈ នាប៉ុស្តិ៍ព្រែកតាមាក់  បានដឹកនាំកងកម្លាំង ទៅដល់កន្លែងកើតហេតុ ពេលទៅដល់លោក សោម រ៉ាវុធ បាននិយាយណែនាំ តែជនសង្ស័យមិនស្ដាប់ ស្ទុះមកវាយលោក សោម រ៉ាវុធ បណ្តាលឱ្យរងរបួស រួចកម្លាំងសមត្ថកិច្ចបាន ចាប់ឃាត់ជនសង្ស័យបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី  ។ រីឯលោក សោម រ៉ាវុធ ត្រូវបានបញ្ជូនទៅព្យាបាល របួលនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *