ជនជាតិថៃប្រុស ស្រី២៥នាក់មកស្នាក់នៅកម្ពុជា ខុសច្បាប់ត្រូវកម្លាំងប៉ុស្ដិ៍ ច្រកទ្វារព្រំដែនអន្តរជាតិ បញ្ជូន ទៅប្រទេសរបស់ខ្លួនវិញ

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែន អន្តជាតិប៉ោយប៉ែតបាន បញ្ជូនជនជាតិថៃប្រុស ស្រីចំនួន២៥នាក់ ឲ្យកំលាំងសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកជួន សារី នាយរងប៉ុស្ដិ៍ច្រកទ្វារ មានប្រសាស៌ថា កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតុវិធីដឹកនាំ ដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន សហការជាមួយអាជ្ញាធរ ខេត្តសៀមបណ្ដេញចេញ ជនជាតិថៃ២៥នាក់ក្នុ ងនោះស្រី១៣នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ ស្នាក់នៅធ្វើការក្នុងប្រទេស កម្ពុជាគ្មានច្បាប់អនុញ្ញាត។

យោងតាមបញ្ជាលោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាម ចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលា ម៉ោង១០និង២០នាទីថ្ងៃដដែល ៕

សូមបញ្ជាក់ថា កំលាំងប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តជាតិប៉ោយប៉ែ តតែងតែសហការជាមួយអាជ្ញធរ អនុវត្តជាប់ជានិច្ចនិង ចាប់បញ្ជូនជាតិបរទេសតាម ច្រកទ្វារអន្តជាតិដែលមក ស្នាក់នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *