សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន យុវជនចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងករណីហិង្សាដោយចេតនា វាយកម្ទេចម៉ូតូអ្នកដទៃ….

(ខេត្តបាត់ដំបង)៖ មន្រ្តីនគរបាល នៃអធិការដ្ឋានស្រុកបាណន់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥  ខែមករាឆ្នាំ ២០២៤នេះថា កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា ក្រុមបងធំ ប្រចាំស្រុក ដោយបានឃាត់ខ្លួនយុវជនចំនួន០៤នាក់ ជាបន្តបន្ទាប់ ក្នុងករណីហិង្សាដោយ ចេតនាបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិអ្នកដទៃ (វាយកម្ទេច ម៉ូតូ អ្នកដទៃ)។

មន្ត្រីដដែលបន្តថាជាក់ស្ដែង កាលពីថ្ងៃទី២៣និង២៤ ខែមករាឆ្នាំ២០២៤ អនុវត្តតាម យោបល់ដឹកនាំ របស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ សំ វីរះ អធិការនគរ បាលស្រុកបាណន់ បានដឹកនាំកម្លាំងនគរ បាលផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល ឈើទាល ធ្វើការស្រាវជ្រាវនិងឃាត់ ខ្លួនជនសង័្សយជា បន្តបន្ទាប់ចំនួន០៤នាក់ ទាក់ទងនឹងករណីហិ-ង្សា ដោយចេតនាបណ្តាល  ឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយនាំមកធ្វើការសាក សួរនៅអធិការដ្ឋាន នគរបាលស្រុក។

យុវជនដៃដល់ទាំង០៤នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួននោះ  រួមមានដូចខាងក្រោម ៖ទី១-ឈ្មោះ សាវៀត  វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់) ។ទី២-ឈ្មោះ ថន វ៉ាន់ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់  ខេត្តបាត់ដំបង ។ទី៣-ឈ្មោះ ឆក វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។និងទី៤-ឈ្មោះ រ៉ូន រ៉ូយ ហៅ រ៊ាំង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរអន្លក់  ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ពូថៅ ដែលមានដងឈើប្រវែង ០,៣៦សង្ទីម៉ែត្រ ចំនួនមួយដើម  ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤  វេលាម៉ោង១៩ និង១០នាទី ស្ថិតនៅមុខហាងកា ហ្វេហ្សូមូ ចំណុចក្រុមទី០២ ភូមិស្វាយប្រគាប  ឃុំឈើទាល ស្រុកបាណន់  ខេត្តបាត់ដំបង  មានករណី ហិ-ង្សា ដោយចេតនាមួយកើត ឡើងបង្កដោយជន សង្ស័យ មួយក្រុម មានគ្នាចំនួន ០៦នាក់  ជិះម៉ូតូ ០២គ្រឿង នាំគ្នាប្រើប្រាស់ពូ-ថៅ  កាំ-បិ-ត  កា-ប់បំផ្លា-ញទៅលើម៉ូតូម៉ាក Honda drea m ពណ៌ក្រហម  ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ ដំបង 1I- 7696 ជារបស់ជនរងគ្រោះឈ្មោះ ឈុន ដានេ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យរងការខូចខាត បែកកញ្ចក់កុងទ័រក្បាលម៉ូតូ ០១កន្លែង  បែកគំរបអាវខាងក្រោយ ផ្នែកខាងស្តាំ០២កន្លែង ក្នុងពេលដែលជនរង គ្រោះជិះម៉ូតូទៅទុក នៅមុខហាង រួចចូលទៅទិញកាហ្វេ ដោយគ្មានមូលហេតុ  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *