យល់ដឹងបន្តិចទៅ! លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់

ភ្នំពេញ ៖ លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ ស្រវឹងមធ្យម (0,25 – 0,39) ម៉ូតូ = ២៥ម៉ឺន រថយន្តធុនស្រាល = ៤០ម៉ឺន រថយន្តធុនធ្ងន់ = ៨០ម៉ឺន។

ស្រវឹងខ្លាំង (0,40 ឡើង) ម៉ូតូ = ១លាន រថយន្តធុនស្រាល = ២លាន រថយន្តធុនធ្ងន់ = ៤លាន។

ករណីមិនរាងចាល បញ្ជូនទៅតុលាការ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន ទៅ ៤លានរៀល។

សូមបញ្ជាក់ថា ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ចេញកម្លាំង នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ  ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានី ភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែង ចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តែម្ដង។ សកម្មភាពនេះ ជាយន្តការមួយ លុបបំបាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ ។

នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ៖ «កម្លាំងសមត្ថកិច្ចជំនាញ របស់ស្នងការដ្ឋាន នគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។

សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ជាក្តីប្រថ្នារបស់មជ្ឈដ្ឋានរបស់ បនរជាពលរដ្ឋ មន្ត្រីរាជការ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *