រថយន្តធុនធំបើកលឿន គេចពីរថយន្តផ្សេង ក្រឡាប់ផ្ងារជើង ចាក់ដីពេញផ្លូវ…..

(ភ្នំពេញ)៖  រថយន្តបែនដឹកដីមួយគ្រឿង បានបើកគេចពីរថយន្ត មួយគ្រឿងទៀតធ្វើឱ្យ បួងចង្កូតរហូតដល់ ក្រឡាប់ផ្ងារជើង ចាក់ដីពេញផ្លូវ តែសំណាងល្អមិនបណ្ដាល ឱ្យមានអ្នកណារងរបួស នោះទេ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា  មុខពេលក់តហេតុ  គេឃើញបុរសម្នាក់បាន បើករថយន្តម៉ាក តូយ៉ូតាព្រូស មួយគ្រឿង តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុច កើតហេតុក៏បានបត់ឆ្វេង ស្របពេលនោះក៏មាន បុរសម្នាក់បានបើក រថយន្តបែនដឹកដីមកពី ក្រោយយ៉ាងលឿនបាន បួងចង្កូតគេចខ្លាំងពេក ព្រោះតែខ្លាចបុករថយន្ត ព្រូសទើបរថយន្តដឹកដី ក្រឡាប់ផ្ងារជើងចាក់ដីរាយ ប៉ាយពេញផ្លូវ  តែសំណាងល្អមិនមាន អ្នកណាម្នាក់រងរបួស ក្នុងករណីនោះទេ តែអ្នកបើកបររថយន្ត បង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងសហការជាមួយ សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌដង្កោ ធ្វើការពិនិត្យកន្លែងកើតហេតុ។ បន្ទាប់ពីពិនិត្យជាក់ស្ដែង ឃើញថារថយន្តខាងលើ មិនប៉ះពាលដល់សម្បត្តិរដ្ឋ និងមិនបង្កគ្រោះថ្នាក់ ដល់អ្នកណានោះ ទើបសមត្ថកិច្ចឱ្យខាង តំណាងរថយន្តបង្កហៅរថយន្ត ស្ទូចមកស្ទូចរថយន្តចេញ  ព្រមទាំងកើបនិងបាញ់ ទឹកលាងសម្អាតផ្លូវឱ្យស្អាត ដើម្បីឲ្យបងប្អូនប្រពលរដ្ឋ ធ្វើដំណើរល្អប្រសើរ ឡើងវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *