ស្រ្តីម្នាក់ជិះមូតូដេញគោទៅឃ្វាលលុះរថយន្តដឹកដីមកដល់គោផ្អើលរត់បុកម្ចាស់ដួលពីមុខរថយន្តបណ្តាលឱ្យកិនស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ស្រ្តីម្នាក់ជិះម៉ូតូដេញគោទៅឃ្វាល ពេលរថយន្តដឹកដីមកដល់ ធ្វើឱ្យគោផ្អើលរត់បុកម្ចាស់ ដួលនៅមុខរថយន្ត បណ្តាលឱ្យរថយន្ត កិនបែកក្បាលស្លាប់នៅ វេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយស្រ្តីជាម្ចាស់គោ ម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូដេញគោ ទៅឃ្វាលត្រូវរថយន្តបែនដឹកដីជាន់ បែកក្បាលស្លាប់ភ្លាម មួយរំពេចនៅលើផ្លូវលំ ស្ថិតក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សៃ បូរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក  ។

នគរបាលបានបញ្ជាក់ថាៈ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូលើផ្លូវលំពីក្រោយ ហ្វូងគោដេញទៅឃ្វាល ក្នុងទិសដៅពីកើតទៅលិច ពេលនោះហ្វូងគោបានផ្អើល រថយន្តហើយរត់មកប៉ះម៉ូតូ បណ្តាលឱ្យម្ចាស់ដួលនៅ មុខរថយន្តដឹកដីម៉ាកHYUNDAI ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3D-9883 ដែលបើកមកពីទិសផ្ទុយគ្នាជាន់ហ្វ្រាំងមិនទាន់ក៏កិនចំក្បាលស្លាប់តែម្ដង។

នគរបាលបានឱ្យដឹងទៀតថា អ្នកបើកបររថយន្ត ត្រូវបានគេស្គាល់ឈ្មោះ យ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (រត់គេចខ្លួន) ។ ម៉ូតូនិងរថយន្តយក មករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក រង់ចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *