ចាប់ខ្លួនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួកម្នាក់ទៀត ជាមួយគ្រឿងញៀន ៥កញ្ចប់ធំ និង ១០០កញ្ចប់តូច នៅរាជធានីភ្នំពេញ !


ភ្នំពេញៈកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ក្នុងនោះ ម្នាក់ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង ក្នុងគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅម៉ោង ១ និង៤០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខមន្ទីរពេទ្យជោរៃ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង ម្នាក់ដែលរងការឃាត់ខ្លួនជាមួយបក្ខពួកម្នាក់ទៀតនោះ ត្រូវគេស្គាល់ឈ្មោះ ប្រាក់ ភិរម្យ ឋានៈសក្ដិ៤កន្លះ មានតួនាទីជា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួមជាមួយនឹងការដកហូតបានម្សៅក្រាមពណ៌សថ្លា ៥កញ្ចប់ធំ និងម្សៅកញ្ចប់ព័ណ៌ស្វាយ មានអក្សរថៃ លេខ២០២៣ ចំនួន ១០០កញ្ចប់តូច ស្រោមអាវុធខ្លី១ ភ្ជាប់គ្រាប់ចំនួន ៦ និងរថយន្តឡិចស៊ីស៣៣០ មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ : 2BH-9687 ។SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *