(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប បានរៀបចំពិធីប្រកាស កែសម្រួលរចនាសម្ព័ន្ធដឹកនាំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមជាមួយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម អ៉ឹង គឺមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជេីញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ពន្ធ យុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល រាជធានី-ខេត្ត ក្រុង ស្រុក មន្ត្រីរាជការជុំវិញខេត្ត សមាគមយុវជន នានាសរុបប្រមាណជិត៣០០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប។
ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតរសេីរខ្ពស់ ចំពោះសកម្មភាពយុវជន ស្រលាញ់សន្តិភាពដែលតែងតែ បានចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមនាពេលកន្លង មកគួរឱ្យកត់សម្គាល់។
រហូតមកដល់ថ្ងៃនេះ ក៏បានកែសម្រួលរចនា សម្ព័ន្ធដឹកនាំបន្ថែម ដោយប្រគល់ភារកិច្ច និងការទទួលខុស ត្រូវជូនលោក សោម សមសក្តិ ជាប្រធានកិត្តិយស លោក ទែន រតនា ជាប្រធានប្រតិបត្តិ និងលោក ម៉ន សំអាត ជាអនុប្រធានប្រចាំការ ដេីម្បីដឹកនាំយុវជនស្រលាញ់សន្តិភាព ធ្វេីសកម្មភាពផ្ទាល់ក្នុងខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានប្រតិបត្តិ ថ្នាក់កណ្តាលបានបញ្ជាក់ថា ការកែសម្រួលរចនា សម្ព័ន្ធដឹកនាំរបស់ គណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាបនាថ្ងៃនេះ គឺដេីម្បីជំរុញសកម្មភាពការងារ របស់យុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះសំដៅទៅរកលទ្ធផលការងារល្អប្រសេីរ សម្រាប់ចូលរួមចំណែក បម្រេីជាប្រយោជន៍របស់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន តាមឃុំ-សង្កាត់ និងក្រុង-ស្រុក ក្នុងខេត្តសៀមរាបនេះផ្ទាល់។
ហេីយយុវជនស្រលាញ់សន្តិភាពត្រវគោរព និងឱ្យតម្លៃដល់មនុស្សចាស់ ហេីយត្រូវរៀនសូត្រគំរូល្អៗ របស់រៀមច្បងសមាគមយុវជននានា ឱ្យខាងតែបានបន្ថែមទៀត ព្រោះការរៀនសូត្រគ្មានទីបញ្ចប់នោះទេ ប៉ុន្តែការយកចិត្តទុក ដាក់នឹងរៀនសូត្រនឹងជួយ ឱ្យយេីងទទួលបានចំណេះ ដឹងរួមជាមួយបទពិសោធន៍ល្អៗ សម្រាប់ទុកជាដេីមទុនជីវិត ដេីម្បីអភិវឌ្ឍន៍ខ្លួនឱ្យមានអនាគតល្អ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបានផ្តល់ភាពយុត្តិធម៌ និងផ្តល់ឱកាសដោយស្មេីរភាពដល់យុវជនកម្ពុជាគ្រប់រូបក្នុងការចូលរួមបម្រេីសង្គមជាតិ ជាក់ស្តែងដូចជា សកម្មភាពរបស់បង ប្អូនយុវជនស្រលាញ់សន្តិភាព និងបងប្អូនក្នុងសមាគម យុវជនផ្សេងៗទៀត ដែលតែងតែបានចូលរួម ចំណែជាកម្លាំងសាមគ្គី ចលករដ៏សំខាន់ បម្រេីដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ដូច្នេះយេីងជាយុវជន បេីមានឱកាសហេីយ យេីងត្រូវចាប់ឱកាសនោះឱ្យជាប់ ហេីយប្រឹងរែក អម្រែកការងារឱ្យរួច ដេីម្បីក្លាយទៅជា យុវជនបន្តវេនប្រកបដោយថាមពល និងផ្តល់ជាក្តីសង្ឃឹមរបស់រៀមច្បង ក៏ដូចជាថ្នាក់ដឹកនាំយេីង៕