ព្រោះតែភ្លើងប្រចណ័្ឌ បានឡើងកំដៅ ធ្វើឱ្យបុរសជាប្តី ប្រើប្រាស់កាំ-បិ-តកា-ប់ជា ច្រើនកាំ-បិត ទៅលើភរិយាជាទីស្រឡាញ់ របស់ខ្លួនបណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ……

(ខេត្តបាត់ដំបង)៖ បុរសម្នាក់ត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹង ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានប្រើអំពើហឹង្សា លើប្រពន្ធរបស់ខ្លួន បណ្តាលអោយរងរបួស ធ្ងន់ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើលកាល ពីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០៤វេលាម៉ោង ២១និង៤០នាទីនៅចំណុចភូមិ ក្រុមទី០៨ភូមិអូរញរ ឃុំបឹងព្រឹង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ង៉ុយសឿន ភេទប្រុសអាយុ៥៤ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ទីស្រីណេត ហៅតយ ភរទស្រីអាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ អ្នកទាំងរសនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធរបស់ខ្លួន និងបានទាញ កាំបិតកាចែត មកកាប់ទៅ លើជនរងគ្រោះចំនួន០៣បិត ត្រូវត្រង់ចំណុច ក្បាលផ្នែកខាងក្រោយ ចំនួន១កាំបិត ស្មាស្តាំចំនួន១កាបិត និងខាងក្រោយខ្នងចំនួន១កាំបិត បណ្តាលអោយរងរបួសធ្ងន់ និងត្រូវបាននាំទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗផងដែរ។

សមត្ថកិច្ចបានបន្ថែមទៀត ក្រោយពីទទួលបានព័ត៌មានខាងលើនេះ  លោកវរសេនីយ៍ទោសេង លុច អធិការ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោលបានដឹកនាំ កម្លាំងនគរបាល ផែ្នកជំនាញរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងព្រីង ចុះទៅធ្វើការឃាត់ ខ្លួនជនសង័្សយ ជាប្តីនាំមកអធិការដ្ឋាន នគរបាលស្រុកដើម្បី ធ្វើការសាកសួរ និងដកហូតបាន កាំបិតចែត(ធំមួយ) ជាមធ្យោបាយ ប្រព្រឹត្តិអំពើល្មើសនេះផង។

នៅចំពោះមុខ សមត្ថកិច្ចនគរបាល ជនសង័្សយ បានឆ្លើយសារភាពថា មូលហេតុដែលឈាន ដល់ការប្រើប្រាស់អំពើ ហិង្សាទៅលើភរិយា ជាទីស្រឡាញ់ទាំង កណ្តាលរាត្រីបែបនេះគឺដោយ សារតែរឿងប្រច័ណ្ឌខ្លាំងពេកនិ ងធ្លាប់មានជម្លោះជាច្រើ នលើកច្រើនសារ កន្លងមកហើយ។

ទោះជាយ៉ាងណារហូត មកដល់ពេលនេះ ស្ត្រីជាភរិយាត្រូវបាន ក្រុមគ្រូពេទ្យជួយសង្គ្រោះ ឱ្យរួចផុតពីសេចក្តី ស្លាប់ហើយ និងកំពុងបន្តសម្រាក ព្យាបាលនៅឯមន្ទីរ ពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯបុរសជាប្តីត្រូវបាន សមត្ថកិច្ចនគរបាល រៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ  អនុវត្តទៅតាមផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *