(ខេត្តបាត់ដំបង)៖ បើគេនិយាយអំពី ឈ្មោះសត្វកណ្ដុរ គឺជាពពួកសត្វចង្រៃម្យ៉ាង ដែលគួរឲ្យខ្ពើមរអើមដែល អ្នកផងទាំងឡាយមិនចង់ឮឈ្មោះ ដោយសារតែពពួកសត្វ ប្រភេទនេះវាមានលក្ខណៈ ស្មោកគ្រោកនេះបើ យើងនិយាយអំពី សត្វកណ្ដុរដែលរស់នៅ តាមភូមិនិងតាមគំនរសំរាម។
គួរបញ្ជាក់ដែរថាសត្វកណ្ដុរ គឺស្ថិតក្នុងជំពូកសត្វចង្រៃ និងជាប្រភេទថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ ហើយសត្វទាំងនេះគឺកាត់ បំផ្លាញគ្មានសល់តាំងពី សម្ភារៈក្នុងផ្ទះគឺពួកវាកាត់ បំផ្លាញគ្មានរើសមុខមិន ថាឡើយមុងភួយសម្លៀកបំពាក់ និងខ្សែភ្លើងជាដើម៘ រហូតដល់ដំណាំក្នុង ស្រែចម្ការដោយពួក វាចេញទាំងហ្វូងទាំង ហ្វូងធ្វើការកាត់បំផ្លាញ ផលដំណាំរបស់ប្រជាកសិករ។
លោក ម៉ុង កក្កដា ជាអ្នកអាំងនិងឆ្អើរ សត្វកណ្ដុរលក់ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបរាប់ថា ថ្វីបើសត្វកណ្ដុរជា ពពួកសត្វចង្រៃព្រមទាំង មានភាពស្មោក គ្រោកក៏ពិតមែនប៉ុន្តែ សម្រាប់សត្វកណ្ដុរដែល លោកទិញយកមកអាំងលក់ នៅទីនេះគឺជាសត្វកណ្ដុរស្រែ ដែលប្រជាកសិករដាក់ អន្ទាក់ឬបរបាញ់នៅ ពេលយប់ក្រោយពីពួកគាត់ ប្រមូលផលស្រូវរួចមក។
លោកបានបន្តទៀតថា ស្រែស្រូវដែលប្រជាកសិករ ប្រមូលផលរួច គឺសត្វកណ្ដុរតែងតែចេញ មករកស៊ីគ្រាប់ស្រូវទាំងហ្វូង ទាំងហ្វូងពិសេសគឺនៅ រាត្រីខែភ្លឺដែលធ្វើឲ្យ អ្នកភូមិនិងប្រជាកសិករ ដេញប្រមាញ់ដាក់អន្ទាក់ និងបរបាញ់នៅពេល យប់ដើម្បីយកមកលក់ឲ្យ រូបលោកដែលជា អ្នកអាំងលក់បន្ត។
ចំពោះតម្លៃវិញ លោកបានបន្ថែមថា គឺលោកទិញក្នុងមួយគីឡូក្រាម មួយម៉ឺនរៀលដោយ ពន្លះស្បែករួចជាស្រេច ហើយលោកយកមកប្រឡាក់គ្រឿង ដើម្បីឲ្យមានរសជាតិឆ្ងាញ់ ហើយអាំងនិង ឆ្អើលឡើងពណ៌ក្រហម សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដែលឆ្លងកាត់ទីតាំង នេះរាល់ថ្ងៃការប្រកបរបរលក់ សត្វកណ្ដុរអាំង គឺដាច់គ្រាន់បើវាជាមុខរបរមួយសុច្ចរិត និងទប់ទល់ទ្រទ្រង់ជីវភាព ប្រចាំថ្ងៃរបស់គ្រួសារលោក។
លោកក៏បានផ្ដាំផ្ញើផងដែរថា បើភ្ញៀវទេសចរណ៍បានធ្វើដំ ណើរឆ្លងកាត់ខេត្តបាត់ ដំបងតាមបណ្ដោយផ្លូវជាតិលេខ ៥ កុំភ្លេចចូលភ្លក្សរសជាតិ សត្វកណ្ដុរអាំងអូរតាគី ឲ្យសោះព្រោះវាជាអាហារ ម្យ៉ាងសម្រាប់ទទួលទានលេង និងជាគ្រឿងក្លែមយ៉ាង ពិសេសផងដែរ៕