ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង តំលៃជាង៤លានដុល្លាសហរដ្ឋអាមេរិក និងបញ្ចប់ការសាងសង់ហើយសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០២៤

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត មន្រ្តីពាក់ ព័ន្ធ និងមន្រ្តីជំនាញបច្ចេកទេសបានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទីលានចាក់សំរាមថ្មី នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលទីលានចាក់សំរាមនេះ ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានទីតាំងនៅក្នុងស្រុកថាឡាបរិវ៉ាត់  ចំងាយប្រហែល១១គីឡូម៉ែត្រពីទីប្រជុំជនក្រុងស្ទឹងត្រែង ។
តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន អឹម ធី អេ ខូអិលធីឌី បានបញ្ជាក់ថា ទីលានទុកដាក់សំរាម ក្រុងស្ទឹងត្រែង បានសាងសង់តាមលក្ខណៈបច្ចេកទេស មានរយៈពេល១៨ខែ គឺសាងសង់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៣ ហើយនិងសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០២៤។
ទីលាននេះមានសមត្ថភាពទទួលសំរាមពីសង្កាត់ចំនួន៥ គឺសង្កាត់ស្ទឹងត្រែង ស្រះឫស្សី ព្រះបាទ សាមគ្គី (ភូមិហាខូសួន និងភូមិហាខូបាន ថាឡាបរិវ៉ាត់ (ភូមិថាឡាបរិវ៉ាត់ ភូមិអូរត្រែល និងភូមិកាំងតេជោ) ដែលរណ្តៅដាក់សំរាមអាចផ្ទុកសំរាមបានចំនួន១៣៧,៤១៦ម៉ែត្រគីប។
ឯកឧត្តម ស្វាយ សំអ៊ាង បានពិនិត្យឃើញថា អនុគម្រោងសាងសង់ទុកដាក់សំរាមក្រុងស្ទឹងត្រែង ដែលបានចំណាយទឹកប្រាក់ជាង៤លានដុល្លាសហរដ្ឋអាមេរិក ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាទីលានចាក់សំរាមលើក ដំបូងនៅខេត្តស្ទឹងត្រែង ដែលបង្កើតឡើងមានលក្ខណៈស្តង់ដារ ត្រឹមត្រូវតាមបច្ចេកទេស ធំទូលាយ។  គឺក្រុងស្ទឹងត្រែងទទួលបានទីលានទុកដាក់សំរាម សម្រាប់ ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាពនិងការបំពុលបរិស្ថាន៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *