ស្ទឹងត្រែងៈនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទឹសដៅភារកិច្ចការងារបន្តកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងនិងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានផងដែរ ។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំនាឱកាសនោះ ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានសំដែងនូវការកោត សរសើរចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មាននៅគ្រប់លំដាប់ ថ្នាក់ ដែលបានយកចិត្តទុក ដាក់បំពេញបាននូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យវិស័យព័ត៌មាននៅខេត្តស្ទឹងត្រែង មានភាពរីកចម្រើន បានវិវឌ្ឍន៍ខ្លួនតាមជំនាញនីមួយៗ ថែមមួយកម្រិតទៀត ទាំងគុណភាព និង បច្ចេកទេស ដោយពង្រឹង និងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែងបានកាន់តែមានភាពទូលំទូលាយ។
ជាមួយគ្នានេះលោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងបានជំរុញណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌ទាំងអស់ត្រូវចេះសាមគ្គីគ្នា សហការគ្នាល្អក្នុងការអនុវត្តការងារ ពិសេសមន្ត្រីព័ត៌មានត្រូវត្រៀមលក្ខណៈជានិច្ចសម្រាប់ការចុះអនុវត្តការងារក្នុងការចុះផ្តិតយកព័ត៌មាននានា ការផ្សព្វផ្សាយព័ត៌មានពិត និងត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀត លើវិស័យព័ត៌មាននៅក្នុងខេត្តដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព័ត៌មានមានគុណភាពគឺ “ខ្លី ខ្លឹម និងខ្លាំង”ធ្វើយ៉ាងណាឲ្យវិស័យព័ត៌មានក្នុងខេត្តកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពិសេសគោរពបាននូវវិជ្ជាជីវៈសារព័ត៌មាន និង ចូលរួមលុប បំបាត់រាល់ព័ត៌មានក្លែងក្លាយ ទទួលបានគាំទ្រពីប្រជាពលរដ្ឋ ៕SN