(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍កម្ពុជា បានបណ្តេញ ជនសង្ស័យជនជាតិជប៉ុន ពាក់ព័ន្ធបទល្មើសឆបោក តាមទូរស័ព្ទចំនួន ២៥នាក់ ត្រូវបានបញ្ជូន ចេញពីកម្ពុជា កាលរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូន ជនសង្ស័យជន ជាតិជប៉ុនចំនួន ២៥នាក់ និងវត្ថុតាង ចេញពីកម្ពុជាទៅ កាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារ នគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ និងកងកម្លាំង នគរបាលមកធ្វើការ អមជនសង្ស័យ ដើម្បីយកអនុវត្ត នីតិវិធីផ្តន្ទាទោស។
ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួច លាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធ ទូរស័ព្ទ ទៅលើជនរងគ្រោះ នៅប្រទេសជប៉ុន។
សមត្ថកិច្ចនគរបាលកម្ពុជា សូមឆ្លៀតឱកាសនេះ ធ្វើការដាស់តឿន និងក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយក ចិត្តទុកដាក់ខ្ពស់ ចំពោះការជួល ទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរ ព័ត៌មានអំពីគោល បំណងនៃការជួល និងត្រូវមានពិនិត្យឲ្យ បានច្បាស់លាស់ ចៀសវៀងនាំឲ្យ ទៅតាំងរបស់ខ្លួនត្រូវ បានប្រើប្រាស់ធ្វើ សកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយ ទៅជាអ្នកសម្រួលផ្ដល់ ទីតាំងដល់ប្រពឹត្ត បទល្មើសផងដែរ។