ខេត្តស្ទឹងត្រែង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាខួបលើកទី៧០

ខេត្តស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០( ៩វិច្ឆិកា ១៩៥៣,៩វិច្ឆិកា២០២៣) ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង ។

ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

 

លោក ស៊ី សួន អភិបាលរងខេត្តបានអាននូវប្រវត្តិសង្ខេបពីបូជនីយកិច្ច ទាមទាឯករាជ នៅកម្ពុជាពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញា – ញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ។

 

នៅក្នុងឱការដ៏មហាឱឡារឹកនេះឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និង ប្រជាពលរដ្ឋសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយបានដាក់កម្រងផ្កានៅមុខព្រះឆាយាល័ក្ខរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ ។SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *