កម្លាំងនគរបាល ខេត្តព្រៃវែង ចុះណែនាំប្រជាពលរដ្ឋអោយ ចូលរួមទាំងអស់គ្នា ដើម្បីបង្ការការពារ ទប់ស្កាត់ រាល់បទល្មើសនានា នៅតាមមូលដ្ឋាន

(ខេត្តព្រៃវែង)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ រាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន កម្លាំងនគរបាលខេត្តព្រៃវែង បន្តចុះល្បាតគ្រប់ច្រកល្ហក និងបានអប់រំណែនាំ ជារឿយៗ ដល់ប្រជាពលរដ្ឋ ដែលខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស ទុកមធ្យោបាយ (ម៉ូតូ) និងទ្រព្យសម្បត្តិចោល ជាហេតុបង្កភាព ងាយស្រួលដល់ជនល្មើស លួច កាច់កម៉ូតូ និងទ្រព្យសម្បត្តិ របស់បងប្អូន យកទៅបាត់ ។

ក្នុងនោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានសូមអំពាវនាវយ៉ាងទទូច ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវមាន ការស្វ័យការពារ សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជានិច្ចចំពោះ ការគ្រប់គ្រងថែរក្សា ទ្រព្យសម្បត្តិរបស់ខ្លួន ឱ្យដូចសុភាសិត បុរាណខ្មែរបានពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់” ។

ជាមួយគ្នានោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះសួរសុខទុក្ខ និងសួរនាំប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ  អាជីវករលក់ដូរ តាមបណ្ដាផ្សារ និងទីប្រជុំជននានា អំពីបញ្ហាសន្តិសុខ សណ្ដាប់ ក្នុងមូលដ្ឋានរបស់ ពួកគាត់ ក្រែងកើតមាននូវ បទល្មើសណាមួយប៉ុ ន្តែសមត្ថកិច្ចបានដឹង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *