(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរនិងសមត្តកិច្ច ពាក់ព័ន្ធនៅស្រុកម៉ាឡៃ បានចុះពិនិត្យរៀបចំកន្លែង និងទីតាំងសម្រាប់ បំពេញបែបបទប័ណ្ណព្រំ ដែនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅច្រកទ្វារព្រំដែន ម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់អោយដឹងថា ៖ ដោយមានការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកម៉ាឡៃ និងសមត្តកិច្ចពាក់ព័ន្ធ បានទៅពិនិត្យ និងពិភាក្សាការងារ រៀបចំទីតាំង អោយបានសមរម្យ សម្រាប់បំពេញបែបបទ ឆ្លងដែនតាមរយៈ ឯកសារប័ណ្ណព្រំដែន សម្រាប់ ចេញ ចូល តាមច្រកទ្វារព្រំដែន តំបន់ម៉ាឡៃ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមាន ច្រកសេដ្ឋកិច្ចចំនួន៤កន្លែង មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់ភ្ញៀវចេញ.ចូល អោយមានសន្តិសុខ និងសោភ័ណភាពល្អ និងច្រកអន្តរជាតិស្ទឹងបទ ជាច្រកអន្តរជាតិ សម្រាប់ដឹកទំនិញចេញ.ចូល និងច្រកតំបន់ព្រំដែន មានចំនួន២កន្លែង មានច្រកទ្វារព្រំដែន ម៉ាឡៃស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែន បឹងត្រកួនស្រុកថ្មពួក។
លោក ស្វាយ ជា បានបញ្ជាក់ថា រយៈពេលកន្លែងមក ចេញ.ចូល តាមច្រកទ្វារព្រំដែនម៉ាឡៃ គឺមន្ត្រីនគរបាល ប្រចាំច្រកទ្វារ ព្រំដែនម៉ាឡៃ បានចេញបែបបទចេញ.ចូល ធម្មតាទៅព្រឹកវិលល្ងាច ហើយមាន ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលចេញ.ចូល ត្រូវបានប្រើប្រាស់ប័ណ្ណព្រំដែន តែពេលនេះរាជរដ្ឋាភិបាល កម្ពុជាអោយអ្នក ប្រើប្រាស់ប័ណ្ណព្រំដែន ចេញ.ចូល តាមច្រកទ្វារព្រំដែនម៉ាឡៃ និងច្រកទ្វាព្រំដែន បឹងត្រកួនដើម្បី អោយប្រជាពលរដ្ឋ ចេញ.ចូល បានងាយស្រួល៕