ជិះម៉ូតូបុកម៉ូតូសន្តោងរ៉ឺម៉ក ដឹកអេតចាយសំពីងសំពោង គ្មានភ្លើងសញ្ញាពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ជិះម៉ូតូបុកម៉ូតូសន្តោងរ៉ឺម៉ក ដឹកអេតចាយសំពីងសំពោង គ្មានភ្លើងសញ្ញាពីក្រោយ ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ស្រាល២នាក់កើតឡើង នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ប្រភពពីកន្លែង ហេតុការណ៍បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ ចរារណ៍កើតឡើងមានម៉ូតូ សន្តោងរ៉ឺម៉កដឹកអេតចាយពេញ សំពីងសំពោងគ្មាន ភ្លើងបំភ្លឺខាងក្រោយ ហើយមានម៉ូតូ ហុងដាឌ្រីម១គ្រឿងទៀត បើកបរពីក្រោយស្របទិស គ្នាបុកពេញទំហឹងបណ្តាល ឲ្យរបួសធ្ងន់ម្នាក់សន្លប់ស្តូកស្ទឹង និងរបួសស្រាល ម្នាក់ត្រូវបានសង្គ្រោះ កាន់មណ្ឌលសុខភាពអូរបីជាន់។

ក្រោយពេលគ្រោះថ្នាក់ ចរាចរណ៍កើតឡើងឃើញ មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកស្រុកអូរជ្រៅ បានមកដល់ហើយ វាស់វែងបានប្រាប់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងបង្កដោយម៉ូតូ សន្តោងរ៉ឺម៉កដឹកអេតចាយ សំពីងសំពោងហើយគ្មាន ភ្លើងបំភ្លឺផ្លូវខាងក្រោយ ទៀតជាសញ្ញា ហើយម៉ូតូសង់ឌ្រីម បើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលបុកពេញ ទំហឹងបណ្តាលរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ខូចខាតម៉ូតូទាំង២គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែង ហើយម៉ូតូទាំង២គ្រឿង និងរ៉ឺម៉កដឹកអេតចាយត្រូវ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រងចាំដោះស្រាយគ្នាតាម ផ្លូវច្បាប់តាមក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *