បុរសម្នាក់ញៀនស្រាដល់កម្រិត សុំលុយបងប្អូនមិនបាន ដុតផ្ទៈឆេះគ្មានសល់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅ ក្រុងប៉ោយប៉ែត!!!

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ខឹង សុំលុយបងប្អូន ទិញស្រាផឹកមិនបាន សម្រេចដុតផ្ទះចោលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅនាំហេតុការដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភូមិចាន់គីរីសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សួន ម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត បានប្រាប់អោយដឹង ថាជនសង្ស័យដែលដុត ផ្ទះខ្លួនឯងមានឈ្មោះ ទិត្យ បឿ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកនាយប៉ុស្តិ៍បាន ប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានសុំលុយបងប្អូន ដើម្បីយកទៅ ទិញស្រាតែមិន បានកើតចិត្តខឹង ក្តៅក្រហាយ ក៏យកភ្លើងដុតផ្ទះ ចោលតែម្តង។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា៖ ផ្ទះដែលជនសង្ស័យ បានដុតជាប្រភេទ ផ្ទៈទាមឈើប្រក់ស័ង្កសី និងខូចខាតទ្រព្យ តែត្រូវបានអ្នកជិតខាង ជួយយកបានមួយចំនួន តែមួយចំនួនធំទៀត ត្រូវឆេះខូចខាតអស់រលើង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត កសាងសុំណុំរឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតដើម្បី ចាត់ការបន្តរទៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *