វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១ បើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០៩ ស ណ ន ស្តីពីការបង្កើន ប្រសិទ្ធិភាពការងារ លិខិតស្នាមរដ្ឋបាល របស់អគ្គស្នងការ នគរបាលជាតិ!!!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះនៅ វេលាម៉ោង ០៩ នឹង០០ នាទីព្រឹក កម្លាំងអង្គភាពវឬសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១ ក្រោមការដឹកនាំរបស់ លោក វរសេនីយ៍ឯក  ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ រួមទាំងលោក លោកស្រី មេបញ្ជាការរង លោក នាយផ្នែក លោក នាយប៉ុស្តិ៍ចំណុះអង្គភាព បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០៩ ស ណ ន ស្តីពីការបង្កើន ប្រសិទ្ធិភាពការងារ លិខិតស្នាមរដ្ឋបាល  របស់អគ្គស្នងការ នគរបាលជាតិ និងផ្សព្វផ្សាយ ផែនការការពារ  សន្តិសុខ និងសណ្តាប់ធ្នាប់ សារធារណៈ  និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ របស់ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ។

សូមបញ្ជាក់ ទីកន្លែង សាលប្រជុំទីបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែន និងឧត្តមសេនីយ៍ត្រី មក់ ឧត្តម ស្នងការរង ទទួលការងារព្រំដែន តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០នឹង១០ ព្រឹកនាថ្ងៃដដែល ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *