កម្លាំងប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ ចុះធ្វើការដើរល្បាតត្រួត ពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដើម្បីបង្ការទប់ស្កាត់រាល់ បទល្មើសគ្រប់ប្រភេទ លួចឆ្លងដែនដោយខុសច្បាប់!!!

(ខេត្តបន្ទាយមានជ័យ)៖កាលពី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨និង២០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានចាត់តាំងលោក អនុសេនីយ៍ឯក វ៉ែន យ៉ាវ ឆនាយរងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន ០៦នាក់ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាត នេះដើម្បីត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្ត ប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះ ដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក វ៉ែន យ៉ាវ នាយរងប៉ុស្តិ៍ នគរបាលការពារព្រំដែន គោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ បន្តចុះធ្វើការត្រួតពិនិត្យតាម បណ្តាគោលដៅឈរជើង របស់កងកម្លាំង ប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់ នៅតាមបន្ទាព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លង ដែនដោយខុសច្បាប់និង ទប់ស្កាត់រាល់បទល្មើស គ្រប់ប្រភេទ ។ល។

សូមបញ្ជាក់លោក អនុសេនីយ៍ឯក វ៉ែន យ៉ាវ នាយរងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូច លេខ៨៩១ បានដឹកនាំកម្លាំង ចំនួន0៦នាក់ ប្រដាប់ដោយអាវុធ បានដើរល្បាតតាម ខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ ក្បាលស្ពានគ្រប់គ្រង ការដើរល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបាន បញ្ចប់នៅវេលាម៉ោង ០៩នឹង៣០នាទីព្រឹកនាថ្ងៃដដែល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *