(ក្រុងប៉ោយប៉ែត)៖ ដោយអនុវត្តន៍តាមការណែនាំ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរក្សារសន្តិសុខ ជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល សហការជាមួយ កម្លាំងនគបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់អូរឫស្សី នៃអធិការរដ្ឋានគរបាល ក្រុងប៉ោយប៉ែត ស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ បានជាបន្តរបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរអាវុធ ដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង១១និង៣០នាទីនៅចំណុចភូមិប្រជាធម្មកើត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ជនសង្ស័យដែកម្លាំងជំនាញឃាសត់ខ្លួនបានទី១ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ តេងចំណាន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះហង្ស ផល្លា នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយបានជ័យ។
លោកអធិការ ក្រុងប៉ោយប៉ែតបាន ប្រាប់អោយដឹងបន្តរទៀតថា ក្រោយពីទទួលបាន ព័ត៌មានភ្លាមនោះ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល សហការជំមួយ កម្លាំងប៉ុស្តិ៍អូរឫស្សី បានចុះធ្វើការត្រួពិនិត្យ នៅចំណុចកើតហេតុខាងលើ បានរកឃើញ អាវុធខ្លីមួយដើម ម៉ារ៉ូឡូ ពណ៌ស ស្នាប់ដៃឈើ ពណ៌ត្នោត មានគ្រាប់ចំនួន៣គ្រាប់ នៅក្នុងទូរទឹកកក ក្នុងខ្ទមតូចមួយ កាំភ្លើងជារបស់ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ ។
លោកអធិការបានប្រាប់ អោយដឹងថែមទៀតថា ក្រោយមកកម្លាំងជំនាញបាន ស្រាវជ្រាវនិង ឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ បានម្នាក់នៅចំណុច ភូមិគីឡូលេខ៤ ឈ្មោះ តេង ចំណាន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ដែលបានយកកាំភ្លើងពីឈ្មោះ ប៉ូច ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង រស់នៅភូមិអាងសិលា ឃុំអូរបីជាន់ ទៅលក់ឲ្យឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបាលិលេយ២ សង្កាត់ប៉ោយប៉ែត ចំនូន៤០០០បាទ (បួនពាន់បាត)។លុះដល់នៅវេលាម៉ោង ១៦និង២០នាទី កម្លាំងជំនាញ បានឃាត់ខ្លួនឈ្មោះ ហង្ស ផល្លា នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។
យោងតាមចម្លើយ សារភាពរបស់ឈ្មោះ ហង្ស ផល្លា នៅចំពោះមុខ សមត្ថកិច្ចបានបញ្ជាក់ថា កាំភ្លើងនោះខ្លួនពិតជា បានយកទៅលក់ឲ្យឈ្មោះ ចាន់ ពៅ បន្តរមែនក្នុងតំលៃ ៧០០០បាត (ប្រាំពីរពាន់បាត)។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃធិការរដ្ឋាន នគរបាលក្រុង ប៉ោយប៉ែតកសាង សុំណុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីការបន្តរទៅ តាមនិតិវិធីច្បាប់៕