លោកលីសុវណ្ណារិទ្ជចូលរួម ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរដល់ សិស្សសាលាអន្តរជាតិ ស្មាតវើលដ៍ ឆ្នាំសិក្សា ២០២១និង ២០២២

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃនេះសាលាអន្តរជាតិ ស្មាតវើលដ៍បានធ្វើពិ ធីបើកបវេសនកាល ឆ្នាំសិក្សា២០២២  និង ២០២៣ ក្នុងពិធីនោះបាន ប្រគល់វិញ្ញាបនបត្រ បញ្ចប់កម្រិតសិក្សា និង បណ្ណសរសើរ និង រង្វាន់ដល់សិស្ស ឆ្នើមផងដែរ។

ពិធីនេះធ្វើនៅព្រឹក ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ក្នុងសាលប្រ ជុំសាលាខេត្ត ដោយមានការចូលរួម លោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ មាតា និងបីតា សិស្ស និង សិស្សសាលាអន្តរជាតិ ស្មាតវើលដ៍ ជាច្រើននាក់បានចូលរួម។

លោកស្រី លី លីនណា នាយកនាយិកាសាលា អន្តរជាតិស្មាតវើល បានមានប្រសាសន៍ ថា សាលារៀនអន្តរ ជាតិស្មាតវើល មានទីតាំងស្ថិតនៅ ផ្លូវចូលទឹកស្អាត ក្នុងភូមិគោលដ្ឋាន សង្កាត់អូបអំបិល ក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។

តាមគោលន យោបាយយុទ្ធសាស្ត្រ ចតុកោណរបស់ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យ គ្រឹះស្ថានឯកជន ចូលរួមចំណែកក្នុងការ បណ្ដុះបណ្ដាល ធនធានមនុស្ស ក្រោមការត្រួត ពិនិត្យដោយផ្ទាល់ ពីក្រសួងអប់រំ និងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដើម្បីលើកកម្ពស់ គុណភាពប្រសិទ្ធភាព នៃការអប់រំ ចាប់ពីថ្នាក់មតេ្តយ្យ សិក្សារហូតដល់ ថ្នាក់ទី១២ ។ក្នុងនោះសាលា អន្តរជាតិស្មាតវើល បានធ្វើការ បណ្ដុះ បណ្ដាលធនធាន មនុស្សដោយឈរលើ គោលការណ៍ គុណភាពជាចម្បង ឲ្យដូចនឹងសាលា ឯកជនល្បីៗមួយចំនួននៅរាជធានី ភ្នំពេញផងដែរ។

លោកស្រី លី លីនណាបានបញ្ជាក់ឲ្យដឹងទៀតថាសាលាអន្តរជាតិស្មាតវើលនោះមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាតាមប្រកាសលេខ១៣ ៤៧ និងលេខ១៣ ៤៨ ប្រ ក ប ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ។

លោកស្រី លី លីនណា បានមានប្រសាសន៍ បញ្ជាក់ទៀតថា សាលាអន្តរជាតិ ស្មាតវើលដ៍ នេះជាសាលា សិក្សាចំណេះ ទូទៅឯកជន មានបណ្ដុះបណ្ដាល ចាប់ពីថ្នាក់មតេ្ត យ្យសិក្សាដល់ ថ្នាក់ទី ១២ មានកម្មវិធីសិក្សា ថ្នាក់ជាតិ និងអន្តរជាតិ ក្នុងនោះសាលាបាន ផ្ដល់សេវាកម្ម បណ្ដុះបណ្ដាល ដល់កម្មវិធីសិក្សា ជាតិមាន១៦ កម្រិត គឺចាប់ពីមតេ្តយ្យ សិក្សាកម្រិតថ្នាក់ទាប រហូតដល់អនុវិទ្យាល័យ ហើយមានកម្មវិធី សិក្សាអន្តរជាតិ ដែលសិក្សាជា ភាសាអង់គ្លេស ពេញម៉ោង មាន៨កម្រិតចាប់ ពីកម្រិតមត្តេយ្យ រហូតដល់កម្រិតថ្នាក់ទី ៥ ចាប់តាំងពីឆ្នាំ២០១៨  មកដល់ឆ្នាំ២០២២នេះ ។ សាលាអនត្តរជាតិស្មាត វើលដ៍បានទទួលសិស្ស ចូលរៀនទាំងកម្មវិធីសិក្សា ជាតិនិងអន្តរជាតិ ចាប់ពីកម្រិតមត្តេយ្យ សិក្សារហូតដល់ អនុវិទ្យាល័យសរុបចំនួន ២៨៦នាក់ ស្រី១៣៦នាក់។

លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ដែរថា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទីពីរ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងចំណេះដឹងខាងចំណេះធ្វើ ព្រមទាំងបង្រៀនឲ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗដល់សិស្ស ឲ្យមានចំណេះដឹងទំលំទូលាយ និងអភិវឌ្ឍន៍ខ្លួនជាអ្នកបន្តវេនសម្រាប់អនាគតផងដែរ ។

លោកលីសុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ ដល់សាលាអន្តរជាតិ ស្មាតវើល ដែលខិតខំយក ចិត្តទុកដាក់ បង្រៀនសិស្សតូចៗ ថ្នាក់មត្តេយ្យសិក្សារ ហូតដល់អនុវិទ្យាល័យ សាលាអន្តរជាតិស្មាត វើលដ៍មិនត្រឹមតែ មានការបណ្ដុះបណ្ដាល សិស្សានុសិស្ស នៅកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីអន្តរជាតិ តែប៉ុណ្ណោះទេ ថែមទាំងមាន បន្ថែមនិងដាក់បញ្ចូល នូវកម្មវិធីសិក្សាកុំព្យូទ័រ ក្បាច់គិតលេខ រហ័សប៉ាម៉ាជាដើម ដើម្បីផ្ដល់ចំណេះ ដឹងនិងចំណេះធ្វើ ថ្នាក់ដឹកនាំសាលា មានការយកចិត្តទុកដាក់ ខ្ពស់និងការខិតខំ អស់ពីសមត្ថភាព ទាំងកំលាំងកាយចិត្ត តាមរយៈស ហការជាមួយ អាណាព្យាបាលសិស្ស មន្ទីរអប់រំយុវជននិង កីឡាខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នអង្គការនានា  និងដៃគូផ្សេងៗទៀត យ៉ាងសកម្មផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *