ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរ បាលជាតិ លេខ០០៩ .សណន ផែនការការពារសន្តិសុខ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ០០៩. សណន ផែនការការពារសន្តិសុខ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ២០២២-២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូ លរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងផែនទាំង១៣ លោក នាយការិយាល័យ ជំនាញទាំង៣១ លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាន នគរបាល ក្រុង-ស្រុក៩ លោក វរសេនីយ៍ មេបញ្ជាការការពារ ព្រំដែនគោកទាំង៤ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការ ងារសេនាធិការ បានឡើងអានផ្សព្វផ្សាយ ផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការ នគរបាលជាតិ លេខ ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារ លិខិតស្នាមរដ្ឋបាល ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍ និងជម្រុញដល់ថ្នាក់ ដឹកនាំព្រមទាំងមន្ត្រី ទាំងអស់ ១-កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងឲ្យស្របតាម យុគសម័យឌីជីថល។

 

២-ត្រូវគោរពអនុវត្តន៍ឲ្យ បានម៉ឺងម៉ាត់នូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់ប្រមុខរាជរដ្ឋាភិបាល។

៣-កម្លាំងនគរបាលទូទាំងខេត្ត និងបណ្តាអធិការក្រុងស្រុក ត្រូវពង្រឹងការយាមល្បាត បង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

៣-ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាល ទៅតាមឋានុក្រមឱ្យ បានត្រឹមត្រូវសម្រាប់អនុវត្ត ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

៤-បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត អធិការនគរបាល ក្រុង/ស្រុកទាំង៩ មេបញ្ជាការ  ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម ។

៥- កងកម្លាំងទាំងអស់ត្រូវ ឈរលើគោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ។

៦-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗ របស់ថ្នាក់ដឹកនាំដាក់ជូន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *