សមត្ថកិច្ចឃាត់ខួនបាន ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបប្រជាពលរដ្ឋ ទាំងព្រឹកក្នុងស្រុកសំពៅលូន…

(​​​ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ អធិការនគរបាល ស្រុកសំពៅលូន សហការជាមួយកម្លាំងនគរបាប៉ុស្តិ៍រដ្ឋបាលតាស្តា និងកម្លាំងនគរបាលប៉ុស្តិ៍សិរីមានជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចមានទម្ងន់ទោ (ឆក់កាបូបលុយ) បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងផ្ទាល់មាត់ ពីជនរងគ្រោះ កាលពីថ្ងៃទី២៤ខែ កញ្ញឆ្នាំ២០២៣។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះ យ៉ង ស៊ីដែន ហៅ ដែន ភេទប្រប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភា លួចកាបូបជនរងគ្រោះឈ្មោះ ប៊ូ ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀតថា មុនពេលកើត កាលពីព្រឹក ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យខាងលើ បានពាក់អាវយឺតពណ៌ខៀវ អាវដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ប្រផេះ ពាក់ស្បែកជើងកវែងពណ៌ត្នោត ពាក់មួកសុវត្ថិភាពពណ៌ខ្មៅលាយឆ្នូតពណ៌ក្រហម នៅខាងក្រោយស្ពា យធុងម៉ាស៊ីន បាញ់ថ្នាំពណ៌ ទឹកក្រូចលាយស បានធ្វើសកម្មភាព ជិះម៉ូតូម៉ាក HONDA DREAM  ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខមិនចាំ  ឆក់ទាញយកកាបូប លុយជនរងគ្រោះ ដែលកំពុងជិះម៉ូតូនៅ លើដងផ្លូវចំណុចខាងលើ បណ្តាលឲ្យដាច់ខ្សែរកាបូប និងយកការបូបនោះទៅ ដោយនៅក្នុងការបូបលុយនោះ មានទូរសព្ទ័ដៃចំនួន ០១ គ្រឿង ម៉ាក vivo ពណ៌ខ្មៅ រួចជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបាន ពាក្យបណ្តឹងផ្ទាល់ពី ជនរងគ្រោះនិងកំណត់ មុខសញ្ញាជនសង្ស័យ បានកម្លាំងជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកសំពៅលូន បានសការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលតាស្តា និងកម្លាំងនគរបាល ប៉ុស្តិ៍សិរីមានជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់កាឃាត់ខ្លួន ជនសង្ស័យបានតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើភ្លាមៗ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុតាងរួមមាន៖ ការបូបលុយស្ពាយពណ៌ខ្មៅ ចំនួន០១ , – ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង, -ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក vivo ពណ៌ទឹកប៊ិចចំនួន០១គ្រឿង និងម៉ាក oppo ពណ៌ខ្មៅចំនួន០១គ្រឿង) , -អំពូលកែច្នៃសម្រាប់ ជក់គ្រឿងញៀនចំនួន០១ , -ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាកស្ទិកពណ៌ស ថ្លាចំនួន០១ថង់ សង្ស័យមានសារធាតុញៀន, -ម៉ូតូចំនួន០១គ្រឿង  ម៉ាក HONDA DREAM  ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ បាត់ដំបង 1AQ- 7137 ។

ជនសង្ស័យបានបានឆ្លើយសារភាពថា រូបគេពិតជាបាន ជិះម៉ូតូធ្វើសកម្មភាព ឆក់យកកាបូបលុយ ជនរងគ្រោះជាមនុស្សស្រី នៅចំណុចខាងលើ បានសម្រេចពិតប្រាកដមែន ដោយនៅក្នុងការបូប នោះមានទូរស័ព្ទ ចំនួន០១គ្រឿង ពណ៌ខ្មៅមិនចាំម៉ាក ហើយចំពោះ ថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់ និងឧបករណ៍ សម្រាប់ជក់ដែល សមត្ថកិច្ចឆែកេឆេរ រកឃើញនៅក្នុង ហោប៉ាវខោរបស់ខ្លួននោះ គឺពិតជារបស់ខ្លួនដែល ទិញសម្រាប់ជក់ ដោយទិញពីគេមិន ស្គាល់ឈ្មោះ នៅចំណុចតេសាម ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសពៅលូនកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕ រាយការណ៍ លោក គង់ ចំណាប់

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *