យុវជនម្នាក់បានរងរបួសធ្ងន់ខណៈរថយន្ត១គ្រឿងបុកជាមួយម៉ូតូរួចបើករត់គេចខ្លួនបាត់ស្រមោល!

ស្ទឹងត្រែងៈយុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានសាច់ញាតិដឹកយកទៅមន្ទីពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ បន្ទាប់ពីមានរថយន្ត១គ្រឿងបានបុកជាមួយម៉ូតូជនរងគ្រោះរួចបើករថយន្តគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោងប្រហែល១0និង៤៥នាទីយប់ថ្ងៃទី២៣កញ្ញា២០២៣ស្ថិតនៅលើផ្លូវបេតុង ចំណុចក្រោយវត្តលើ ក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ 

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯងដោយម៉ូតូម៉ាកសង់ឌ្រីមពណ៍ខ្មៅពាក់ផ្លាកលេខក្រចេះ 1G-2903  ក្នុងទិសដៅពីត្បូងទៅជើងរីឯរថយន្តបានធ្វើដំណើរពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៍បានបុកគ្នាពេញទំហឹងស្នូរលាន់ដូចរន្ទះ ហើយរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរបន្សល់ទុកតែបំណែករថយន្តនៅកន្លែងកើតហេតុ។

ប្រភពពីសាច់ញាតិនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ក្រូច ដាលីន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិព្រែកសង្កាត់ក្រុងខេត្តស្ទឹងត្រែង។

ក្រោយយកើតហេតុកម្លាំងនគរបាល បាននាំយកម៉ូតូទៅរក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរីឯរថយន្តបង្កបានបើករត់គេចខ្លួនមិនទាន់រកឃើញនៅឡើយទេ រងចាំសុំកាមេរ៉ាសុត្ថិភាពនៅតាមផ្លូវមុខផ្ទះនៅម្តុំនោះមើលដើម្បីបញ្ចាក់ថារថយន្តនោះជារថយន្តអ្នកណា ។

ពលរដ្ឋនៅកន្លែងកើតហេតុបានសំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តស្ទឹងត្រែងសូមមេត្តាជួយដុតដៃដុតជើងស្វែងរកម្ចាស់រថយន្តបង្កមកចាត់ការតាមនិតិវិធីនៃច្បាប់ផងចុះ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *