(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង និងចុះត្រួតពិនិត្យល្បាត ការពារ តាមគោលដៅសំខាន់ៗក្នុ ងភូមិសាស្រ្ត ខេត្ត ដើម្បីទ្រោល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ កាលពីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។
ការចុះល្បាតនេះ ធ្វើឡើងដើម្បីពង្រឹង និងរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗ និងជាពិសេសក្មេង ទំនើងគ្រប់ប្រភេទ ដែលបង្ករអសន្តិសុខដល់ បងប្អូនប្រជាពលរដ្ឋ នាពេលយប់ និង បានដាក់កម្លាំង យាមកាមតាមគោល ដៅក្រុងស្រុកនីមួយៗ ដើម្បីទ្រោលសភាព ការណាដែលបម្រុង និងកើតឡើងផងដែរ ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញបទបញ្ជា ដល់គ្រប់អធិការដ្ឋាន នគរបាលគ្រប់ក្រុង ស្រុកទាំង៩ និង បញ្ជាការវរទាំង៤ ចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាប្រចាំមិនថា ពេលថ្ងៃ ឬពេលយប់ និង ប្រចាំការ ២៤ ម៉ោងលើ២៤ ម៉ោងដើ្បម្បីទ្រោលសភាពការ ផ្សេងៗ ដែលកើតឡើង ដោយយថាហេតុ ៕