(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលស្រុសង្កែ ឃាត់ខ្លួនភ្លាមៗ ពីបទអំពើហឹង្សា បណ្តាលអោយ ស្ត្រី២នាក់រងបួស និងបំផ្លាញទ្រព្យសម្បត្តិ អស់មួយចំនួនទៀត ហេតុការណ៍នេះ បានកើត ឡើងកាលពីរសៀល ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ បញ្ញា ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិអូរស្រឡៅឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់បាត់ដំបង ចំណែកជនរងគ្រោះទី១ឈ្មោះ អឿ ជន ភេទស្រីអាយុ៥៣ឆ្នាំនិងទី២ឈ្មោះ រួម ចំរើន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព យក កាំភ្លើងខ្យល់កែឆ្នៃ បាញ់ទៅលើជនរងគ្រោះ បណ្តាលអោយស្ត្រី ជនរងគ្រោះឈ្មោះ អឿ ជន រងរបួសសាច់ដុំដៃមួយកន្លែងហើមជាំ និងស្ត្រីម្នាក់ទៀតឈ្មោះ រួម ចំរើន បណ្តាលអោយរងរបួស កដៃខាងឆ្វេងមួយកន្លែងបែក ហូរឈាម ព្រមទាំងធ្វើអោយខូចខាត ទ្រព្យសម្បត្តិ ជនរងគ្រោះរួមមាន៖ ទូរទឹកកកជមណយន១ ទូរដាកើសំលៀកបំពាក់ចំនួន១ និងកញ្ចក់ឆ្លុះមុខចំនួន១ បណ្តាលអោយខូចខាតទាំងស្រុង។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ក្រោយពីទទួលប្តឹងផ្ទាល់មាត់រួច កម្លាំងនគរបាលនៃ អធិការរដ្ឋាន នគរបាលស្រុកសង្កែ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលវត្តតាមិម បានធ្វើការបង្ក្រាបនិ ងឃាត់ខ្លួនបានជន សង្ស័យខាងលើនាំ យកមកអធិការដ្ឋាន នគរបាលស្រុកសង្កែ ដើម្បីសួរនាំ។
ក្រោយពីសាកសួរ ជនសង្ស័យបាន ប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់បានវាយ ប្តីជនសង្គ្រោះខាងលើ ព្រោះមានគុំនុំ ខឹងរឿងរ៉ាវចាស់។
បច្ចុប្បន្នសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកសង្កែ កសាងសុំនុំរឿងបញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕