(ភ្នំពេញ)៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកី ឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យ រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈ ល្អប្រសើរជាងការ ផ្ទេរមុខងារអប់រំ យុវ ជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិ ភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។
នេះជាប្រសាសន៍គូស បញ្ជាក់របស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និ ងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោម មាគ៌ាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីក ការប្រគល់មុខងារក្នុង វិស័យអប់រំ យុវជន និងកីឡា តាមទិដ្ឋភាពដូចដែលបាន អនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្ត នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការដាក់ចេញ នូវអនុក្រឹត្យចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី “ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ”។
តាមបញ្ញត្តិអនុត្រឹត្យនេះ ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា គឺផ្ដោតលើការប្រគល់ មុខងារចំនួន ៣ រួមមាន ៖ មុខងារគ្រប់គ្រង ការអប់រំកុមារតូច មុខងារគ្រប់គ្រង ការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ បន្ថែមពីនេះគឺការបន្ត ធ្វើប្រតិភូកម្មមុខងារ គាំទ្ររដ្ឋបាលចំនួនបី រួមមាន ៖ មុខងារគាំទ្រផ្នែក រដ្ឋបាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែក រដ្ឋបាលដល់ការងារ អភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែក រដ្ឋបាលដល់ការងារ អប់រំកាយនិងកីឡា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យនេះ គឺជាការបែងចែក ឡើងវិញឱ្យបានច្បាស់លាស់ នូវតួនាទី និងការទទួលខុសត្រូ វរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោល បំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាន និងកំពុងអនុវត្ត ដោយ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែទោះបីយ៉ាងណា ក្រសួងអប់រំ យុវជន និងកីឡា នៅតែមានតួនាទី សំខាន់នៅក្នុ ងការរៀបចំគោលន យោបាយជាតិ ផែនការយុទ្ធសាស្ត្រជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដា អប្បបរមាការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ ការគាំទ្របច្ចេកទេសការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដដែល។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងទៀតថា ការ ផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋ បាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់សិទ្ធិ អំណាចដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ ជូនដល់ប្រជាជននៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើក កម្ពស់គណនេយ្យភាព ចំពោះប្រជាពលរដ្ឋ។ ដូច្នេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះ ក្រសួងអប់រំ យុវជន និងកីឡា និងចំពោះប្រជា ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវធានាថា ការអនុវត្តមុខងារទាំងនេះ ត្រូវតែស្របតាមគោល នយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដា ដែលបានកំណត់។
ដើម្បីសម្រេច បានភារកិច្ចនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ គប្បីរៀបចំផែនការ សកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ការគ្រប់គ្រងបុគ្គលិកអប់រំ និងគ្រូបង្រៀន ការធានារក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អនៅ តាមសាលារៀន ការគ្រប់គ្រង ការថែទាំ និងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងឧបករណ៍សម្ភារនានា ពាក់ព័ន្ធនឹងសាលារៀន។
ទន្ទឹមនេះ ត្រូវបង្កើតកិច្ចសហការ និងការកៀរគរការចូលរួម គាំទ្រពីសហគមន៍ មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យសម្រេចបាន យ៉ាងហោចតាមនិយាម និងស្តង់ដា កម្រិតអប្បបរមានៃការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យ។
សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយ “ការផ្ទេរមុខងារក្នុ ងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ”នេះ មានការអញ្ជើញជា សហអធិបតីភាពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន គ.ជ.អ.ប. និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម ពីភាគីពាក់ព័ន្ធប្រមាណ ជាង៦០០នាក់ ជាពិសេសប្រធានក្រុមប្រឹក្សា និងអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ជារដ្ឋបាលមូលដ្ឋាន នៅកៀកជិតប្រជាពលរដ្ឋ។
យោងអនុក្រឹត្យខាងលើនេះ តម្រូវឱ្យ គ.ជ.អ.ប. ត្រូវដឹកនាំសម្របសម្រួល ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំបញ្ចប់នីតិវិធី នានាឱ្យបានរួចរាល់នៅ មុនដំណាច់ឆ្នាំ២ ០២៣ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំង នេះចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕