(ក្រុងប៉ោយប៉ែត)៖ សេចក្តីរាយការពី ផ្សាររ៉ុងក្លឿរ ស្រុកអារញ្ញប្រាថេតបាន អោយដឹងថា មានករណីអគ្គីភ័យ ឆាបឆេះ តូបអាជីករខ្មែរ មួយកន្លែង តែសំណាងល្អត្រូវបាន កម្លាំងសមត្ថកិច្ចថៃ អន្តរាគមន៍បានទាន់ ពេលវេលា មិនរាលដាល ដល់តូបអ្នកផ្សេង និងបណ្តាលអោយ ខូចខាតសម្ភារៈក្នុង តូបអស់មួយផ្នែកតូច ហេតុការដ៏ភ្ញាក់ ផ្អើលនេះបានកើត ឡើងកាលពីព្រឹក ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅចំណុចតូបលក់ខោអាវជជុះ ២/៣ ផ្សាររ៉ុងក្លឿរ បែនចាវ៉ាន់ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញ មានផ្សែងខ្មៅ ចេញពីតូបលក់ខោអាវជជុះ ២/៣ចំណុចកើតហេតុខាង លើភ្លាមៗអាជីករខ្មែរ ដែលលក់ដូរក្បែរ កន្លែងកើតហេតុ បានរាយការណ៍ជូន កម្លាំងសន្តិសុខផ្សារ ភ្លាមៗនោះកម្លាំងអន្តរាគមន៍ សមត្ថកិច្ចថៃនិងឡានទឹកពន្លត់ អគ្គីភ័យរបស់ថៃបានមកដល់ មានចំនួន៣គ្រឿង និងបានចុះប្រតិបត្តិការ ពន្លត់ភ្លាមៗ និងគ្រប់គ្រោងស្ថានការ បានទាន់ពេលវេលា ធ្វើអោយភ្លើងដែល កំពុងតែឆាបឆេះនោះ ត្រូវរលត់វិញភ្លាមៗផងដែរ។
ប្រភពពីសមត្ថកិច្ចថៃ បានអោយដឹងថា អគ្គីភ័យខាងលើនេះ បណ្តាលមក ពីផ្ទុះសេរខ្សែរភ្លើង ក្លាយជាអណ្តាតភ្លើងប៉ះ និងក្រណាត់ក្បែរខោអាវ នោះបង្ករជាអគ្គីភ័យ ឆាបឆេះតែម្តងទៅ។
សមត្ថកិច្ចថៃក៏បាន អំពាវនាវដល់អាជីករខ្មែរ ដែលប្រកបរបរស៊ីនៅ ក្នុងផ្សារទាំងអស់ សូមអោយមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះទីតាំងលក់ដូរ របស់ខ្លួនមុននិងចាក់ចេញ ពីតូបត្រូវបិតភ្លើងអោយបាន ល្អត្រីមត្រូវជា ពិសេសភ្លើង ធូបទានតែម្តង។
ក្រុមអាជីករខ្មែរ ដែលប្រកប របររកស៊ី ក្នុងផ្សាររ៉ុងក្លឿរបែនចាវ៉ាន់ សម្តែងការអរគុណ ដល់សមត្ថកិច្ចថៃ ដែលបានជួយអន្តរាគមន៍ ទាន់ពេលវេលា បើមិនដូច្នេះទេ ពួកគាត់ប្រហែល ជាបង់ខាតរាប់ម៉ឺនដុល្លា ដោយសាអគ្គីភ័យនេះជាក់ ជាមិនខានឡើយ៕