(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំង ស្នងការង អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ចុះតាមផ្សារ២ក្នុងក្រុងសិរីសោភ័ណ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់អាជីវករលក់ ដូរក្នុងផ្សារ រាល់បទល្មើសផ្សងៗ បង្ការបង្រ្កាបទប់ស្តាប់ កើតឡើងជាយថាហេតុក្នុងផ្សារនីមួយៗ។
ការចុះផ្សព្វផ្សាយ រាល់បទល្មើស ផ្សងៗក្នុងផ្សារនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់ អាជីវករថា ថ្ងៃនេះលោកបានដឹ កនាំកំលាំងស្នងការង អង្គភាពអធិការដ្ឋាន នគរបាល ក្រុង ស្រុក ជាច្រើននាក់ចុះមកតាមផ្សារនេះ ក្នុងគោលបំណងនៃ ការចុះបិទផ្សាយលេខ ទំនាក់ទំនងទូរស័ព្ទ របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេខទូរស័ព្ទ ទំនាក់ទំនងរបស់អង្គភាព អធិការដ្ឋាននគរបាល ក្រុង ស្រុក ដើម្បីជាផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករ លក់ដូរក្នុងផ្សារ ដែលលក់ដូរក្នុងផ្សារ រាយការណ៍តាម លេខទូរស័ព្ទទំនាក់ទំនង ដែលបានបិទផ្សាយនោះ ឲ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាល បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើង ជាយថាហេតុទាន់ពេល វេលាផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹង បន្តទៀតថាការបិទ ផ្សាយលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង ជូនដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ក្រុងសិរិសោភ័ណ និងបន្តបិទផ្សាយគ្រប់ អអិការដ្ឋាននគរបាល ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ទៀតផង។
លោក សិទ្ធិ ឡោះបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្នុងនោះផ្សព្វផ្សាយ គោលនយោបាលភូមិឃុំ មានសុវត្ថិភាពដូចជា ១/ផលប៉ះពាល់នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ ចរាចរណ៍ដល់ពលរដ្ឋ នៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួម គ្នាកាត់បន្ថយបទ ល្មើសផ្សេងៗផងដែរ៕