ជនសង្ស័យម្នាក់ បានយកលុយរបស់ ថៅកែដែលម្ចាស់សំណង់ ទូទាត់គេឲ្យយកទៅ លេងល្បែងនិងសុីចាយអស់ ជាង៥.០០០ដុល្លាត្រូវ កំពុងអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ មហាសែនថ្លើមធំ ហ៊ានយកលុយរបស់ ថៅកែដែលម្ចាស់សំណង់ គេជំពាក់ទូទាត់ឲ្យ ទៅលេងល្បែង និងស៊ីចាយអស់ជាង ៥.០០០ដុល្លា ត្រូវបានកំលាំង អាវុធហត្ថឃាត់ខ្លួន។

យោងតាមពាក្យ បណ្ដឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាង លក់គ្រឿងសំណង់ សំរឹត ហេងហេង មានទីតាំងនៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ បានប្ដឹងទៅកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ចោទប្រកាន់ទៅលើឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិករបស់ខ្លួន។

តាមការអះអាងរបស់ ឈ្មោះ ស សំរឹត ជាម្ចាស់ហាង លក់គ្រឿងសំណង់ សំរឹត ហេងហេង បានរៀបរាប់ប្រាប់ សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣  ខ្លួនបានឲ្យឈ្មោះ ម៉ុន ផល្លាទៅយក លុយពីអ្នកទិញគ្រឿង សំណង់របស់ខ្លួន ហើយធ្វើការជំពាក់ ចំនួន៣ទីតាំង ប្រាក់សរុបចំនួន ៦.៥៣៤ដុល្លាពេល ទាបានហើយ ស្រាប់តែបុគ្គលឹកនេះ យកលុយទៅលេងល្បែង និងស៊ីចាយអស់ មិនយកមកឲ្យខ្លួន ទើបខ្លួនដាក់ ពាក្យប្តឹងតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ឲ្យដឹងថា ក្រោយពី ទទួលបានពាក្យ បណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំ កំលាំងអាវុធហត្ថ១ ក្រុមចុះឃាត់ខ្លួន ឈ្មោះ ម៉ុន ផល្លាបាននៅវេលា ម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយបាន កសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថក្រុង ហើយកម្លាំង ជំនាញបានសួរនាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយក ប្រាក់ថ្លៃទូទាត់គ្រឿង សំណង់ពីអតិថិជន ចំនួន៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤ ហើយយកទៅលេងល្បែង និងស៊ីចាយអស់ ពិតប្រាកដ។

ជនសង្ស័យក្រោយ ពីសួនាំហើយបាន កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវនិងបង្រ្កាប បទល្មើស ដោយទទួលបានបទ បញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការ សម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះហើយដើម្បីដាក់ ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *