លោក សុក ចាន់ថា ចុះពិនិត្យអនុវត្តផ្ទាល់ លើការជួសជុល ធ្វើឡើងវិញផ្លូវជាតិ ត្រូវរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការកោតសរសើរ

(ខេត្តបន្ទាយមានជ័យ)៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យត្រូវបាន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការកោតសរសើរ យ៉ាងខ្លាំងដោយសារលោក ចុះពិនិត្យអនុវត្តផ្ទាល់ លើការជួសជុល ធ្វើឡើងវិញនូវផ្លូវជាតិ ដែលខូកដោយសារទឹកជំនន់កន្លងមក។ ការកោតសរសើររបស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននេះក្នុងពិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍ នៃមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅរ សៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣ នៅក្នុងបរិវេណទីធ្លា មន្ទីរ សាធារណៈការនិងជញ្ជូនខេត្ត តាមដងផ្លូវជាតិលេខ៥។ ភូមិគាបសង្កាត់ទឹកថ្លា។ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះដែរលោក សុក ចាន់ថាបានឡើង អានរបាយការណ៍ សង្ខេបស្តីពីការកសាង ហេដ្ឋារចនាសម្ព័ន្ធ  បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតនៅក្នុង ដែនសមត្ថកិច្ចរបស់មន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្ត មានចំនួន ២៥ខ្សែ ប្រវែងសរុបចំនួន ៧៣៤,៦៤គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងកៅស៊ូ AC មានប្រវែង ១២៩,៦៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូឌីDBST មានប្រវែង ៣៨៨,២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុង សរសៃដែកមានប្រវែង ៤,០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧,០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥,៦០គីឡូម៉ែត្រ។

លោកបានបន្តថា ឯការងារថែទាំ ផ្លូវថ្នល់ជាប្រចាំ ការងារជួសជុល កំណាត់ផ្លូវជាតិ ផ្លូវខេត្ត ការលើកកម្រឹតកំណាត់ផ្លូវជាតិពីបេតុងកៅស៊ូទៅជាបេតុងសរសៃដែក ក៏បានធ្វើយ៉ាងសកម្ម ។

លោកសុកចាន់ថាបាន បញ្ជាក់ឲ្យដឹងបន្តទៀត ចំពោះការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែន  អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ពី ស្ពានមិត្តភាពកម្ពុជា ថៃទៅរង្វង់មូល ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៨  ក្រោមកម្មពិធីហិរញ្ញវត្ថុ ទានពាក្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ នឹងបញ្ចប់នៅខែតុលា ឬចុងឆ្នាំ ២០២៣ខាងមុខនេះ។

លោកសុកចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះការរងារស្ដារឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង -សិរីសោភ័ណ ពី២កន្លង ទៅ ៤កន្លងប្រវែង៨៤,៧៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាន សម្បទានពីរាជរដ្ឋាភិបាល នៃប្រទេសជប៉ុនដែល បានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១០ខែមករាឆ្នាំ២០២២កន្លងមក រីការងារស្តារឡើងវិញ កំណត់ផ្លូវជាតិលេខ ៥សិរីសោភ័ណ -ប៉ោយប៉ែត ពី២គន្លង ទៅ៤ គន្លងសរុបប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាន សម្បទានពីរាជរដ្ឋាភិបាល នៃប្រទេសជប៉ុនដែល គ្រោងនឹងបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខនេះ។

លោកសុកចាន់ ថា បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ការងារជួសជុល ថែទាំផ្លូវជាតិលេខ៦ ក្រឡាញ់-សិរីសោភ័ណនិង គម្រោងស្ថាបនាប្រព័ន្ធ បណ្តាញលូទឹកកខ្វក់និង ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ប្រវែង១១០គម។

ក្នុងនោះ លោកប៉េង ពោធិ៍នា មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ក៏បានទទួលស្គាល់ និងកោតសរសើរចំពោះ លោកសុកចាន់ថា លើការងារខិតខំ ប្រឹងប្រែងចុះអនុវត្តផ្ទាល់ រាល់សមិទ្ធផលហេដ្ឋា រចនាសម្ព័ន្ធនានារយ: ពេលកន្លងមក គួរឲ្យកត់សម្គាល់ ។

ក្នុងនោះលោក ប៉េង ពោធិ៍នា បានការអំពាវនាវ  ដល់ម្ចាស់យានយន្តធំៗ ដែលប្រើប្រាស់ផ្លូវថ្នល់  សូមចូលរួមជាមួយក្រសួង  ក៏ដូចជាមន្ទីរ  មេត្តាកុំដឹកលើសទម្ងន់កំណត់  ដែលជាហេតុធ្វើឲ្យ ខូចផ្លូវប្រើប្រាស់មិន បានយូរអង្វែង ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *