(ខេត្តបាត់ដំបង)៖ យោងតាមរបាយការណ៍ របស់កម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលអង្គភាពយើង ទើបតែទទួលបាន នៅព្រឹកថ្ងៃ១៩ខែកញ្ញាឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណី ដឹកជញ្ជូនផលអនុផល ព្រៃឈើគ្មានលិខិត អនុញ្ញាតមួយករណី ក្នុងមូលដ្ឋានដែល ខ្លួនទទួលខុសត្រូវ។
កិច្ចចុះប្រតិបត្តិការ ខាងលើនេះធ្វើឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញ ដឹកជញ្ជូនតាម គោយន្តកន្រៃ្ត០១គ្រឿង និងរថយន្តកាមរី០១គ្រឿង និងមានឈើប្រណីត សរុបចំនួន ៩៩ដុំ ដែលក្នុងនោះមាន ប្រភេទឈើបេង៤២ដុំ=៤១៥kg=០m³332 (កកោះ គគីរ)៣០ដុំ=1m³005 មៀនព្រៃ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722។
ទី១,រថយន្តកាមរីពណ៌ស្លាបក្អែក០១គ្រឿង ទី២,គោយន្តកន្ត្រៃ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ ចយ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិអក្សរតេ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រោយពីបង្ក្រាបដកហូតបាន ទាំងមធ្យោបាយនិងវត្ថុតាង ខាងលើបច្ចុប្បន្នត្រូវបា នប្រគល់ឱ្យជំនាញ រដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបងដើម្បី បន្តតាមនីតិវិធីច្បាប់ ៕