ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ វិស័យព័ត៌មានជា មូលដ្ឋានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ ដោយសុឆន្ទៈ ក្នុងការធ្វើសេចក្តី សម្រេចនានា បង្ហាញពីសកម្មភាពសង្គម ព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងការផ្តល់នូវ  ចំណេះដឹងដ៏មានសក្តានុពល ទៅគ្រប់មជ្ឈដ្ឋានទាំងអស់..!!!

(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ នារសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលមន្ទីរព័ត៌មានខេត្ត ក៏ដូចជាវិស័យព័ត៌មាន សម្រេចបាននាពេល កន្លងមក ចូលរួមយ៉ាងសកម្មក្នុង ការផ្សព្វផ្សាយនូវសកម្មភាព ថ្នាក់ដឹកនាំ សមិទ្ធិផល នានា នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ នឹងកោតសរសើរ ចំពោះមន្ត្រីនៅក្នុងអង្គភាព នៃមន្ទីរព័ត៌មាន ដែលបានខិតខំ បំពេញការងារប្រកប ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងការចុះយកព័ត៌មាន នឹងផ្ដិតយករូប ភាពមកផ្សព្វផ្សាយប្រកប ដោយគុណភាព និងសំបូរបែបទាន់ពេលវេលា និងទុកចិត្តបាន ពិសេសការទប់ ស្កាត់នូវព័ត៌ មានមិនពិត។

ឯកឧត្តម គីម រិទ្ធី គូសបញ្ជាក់ថា « វិស័យព័ត៌មានជា មូលដ្ឋានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ ដោយសុឆន្ទៈ ក្នុងការធ្វើសេចក្តី សម្រេចនានា បង្ហាញពីសកម្មភាពសង្គម ព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងការផ្តល់នូវ ចំណេះដឹងដ៏មាន សក្តានុពលទៅ គ្រប់មជ្ឈដ្ឋានទាំងអស់ ។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ដល់សកម្មភាព នានានៃអង្គភាព ក៏ដូចជាវិស័យព័ត៌មាន និងសោតទស្សន៍  ទោះជាស្ថិតក្នុងបរិបទ កូវីដ-១៩ក៏ដោយ ក៏វិស័យព័ត៌មានក្នុ ងខេត្តព្រះវិហារ អនុវត្តន៍ការងារ បានល្អប្រសើរដែរ លោកបានផ្ដល់អនុសាសន៍ល្អៗ និងជម្រុញឲ្យមាន ការបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូល របស់ខ្លួន ក្នុងផ្សព្វ ផ្សាយអោយបានទូលំទូលាយ ដើម្បីបង្ហាញដល់ សាធារណជនអោយយល់ កាន់តែច្បាស់ អំពីសមិទ្ធិផល និងកិច្ចអភិវឌ្ឍន៍  ប្រកបដោយភាព ទទួលខុសត្រូវរបស់ខេត្ត ក៏ដូចជាប្រទេសជាតិ ដែលមានប្រមុខ ដឹកនាំដ៍ឆ្នើម និងឈ្លាសវៃបំផុត។

ក្នុងឱកាសជួប សំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្តបាន ឧបត្ថម្ភដល់មន្ត្រីរាជការ និងមន្ត្រីកិច្ច សន្យាចំនួន ៣៨នាក់ នៃមន្ទីរព័ត៌មានខេត្ត ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *