(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២៣នេះក្នុងសាលប្រជុំធំ មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានបើក សិក្ខាសាលា ការពង្រឹងច្បាប់ ស្តីពី សេវាសុខាភិបាលឯកជន ក្នុងខេត្តបន្ទាយមានជ័យ ។
សិក្ខាសាលានេះ មានការចូលរួម លោក ស្រី រស់ សុផានី អភិបាល រង ខេត្ត បន្ទាយមានជ័យ ម្ចាស់អាជីវកម្មសេវាសុខាភិបាលឯកជន លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យប្រហែល១០០នាក់។
សិក្ខានោះផងដែរ លោកវេជ្ជបណ្ឌិត រឿនសុធី អនុប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាន៍ថា ការពង្រឹងច្បាប់ស្តីពី សេវាសុខាភិបាលឯកជន ក្នុងខេត្តបន្ទាយមានជ័យនេះ សំដៅកំណត់ លើការគ្រប់គ្រង ម្ចាស់អាជីវកម្មសេវា សុខាភិបាលឯកជន តាមខ្លឹមសារ ប្រកាសលេខ ០២១/០១ អបស ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០០៣ របស់ក្រសួងសុខាភិបាល ។
ម្ចាស់ធ្វើអាជីវកម្មសេវា សុខាភិបាលឯកជន ទាំងអស់ត្រូវស្នើរសុំធ្វើ លិខិតបើកគ្លីនិចធ្វើអាជីវកម្ម សេវាសុខាភិបាលឯកជន ១ច្បាប់ ជីវប្រវត្តិសង្ខេប របស់ម្ចាស់គ្លីនិច១ច្បាប់ ២កិច្ចសន្យា១ច្បាប់ ៣វិញ្ញាបនបត្រចេញ ដោយក្រសួង សុខាភិបាល១ច្បាប់ ៤ទីតាំងសុំប្រកបធ្វើអាជីវកម្ម ចេញដោយ ឃុំ សង្កាត់១ច្បាប់ ៥សញ្ញាប័ត្រទទួលស្គាល់ដោយក្រសួងសុខាភិបាលនិងក្រសួងអប់រំ១ច្បាប់ ៦លិខិត១ច្បាប់បញ្ជាក់ថា បានចុះឈ្មោះក្នុងគណៈវិជ្ជាជីវៈ១ច្បាប់ និងរូបថតសាមីជន៤គុណ៦ ស.មចំនួន៧សន្លឹក។
មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាប់ព្យាបាល មន្ទីរសម្ពព មន្ទីរពិសោធន៍វេជ្ជសាស្ត្រ មន្ទីរព្យាបាលមាត់ធ្មេញ មន្ទីរព្យាបាលជំងឺភ្នែក មន្ទីរព្យាបាលជំងឺត្រចៀក ច្រមុះ កំពង់ក មន្ទីរព្យាបាលជំងឺសើរស្បែក មជ្ឈមណ្ឌល កែសម្ផស្ស មន្ទីរព្យាបាលជំងឺផ្លូវចិត្ត និងមន្ទីរព្យាបាលជំងឺកុមារ ណាដែលមានបញ្ចូល ជនបរទេសមកធ្វើការជាមួយ ជនបរទេសទាំងនោះ ត្រូវគោរពតាមអនុក្រឹត្យលេខ ៩៤ អនក្របក ចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ ២០០២របស់ ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបង្កលលក្ខណៈ គ្រប់បែបយ៉ាងដល់ ការត្រួតពិនិត្យរបស់គណៈកម្មការ ឬភ្នាក់ងារត្រួតពិនិត្យ របស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល រាជធានីខេត្តក្រុង ឲ្យបានដិតដល់ផងដែរ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា លោកវេជ្ជបណ្ឌិតនិង លោកគ្រូពេទ្យត្រូវ មានបទពិសោធន៍ខ្ពស់ ក្នុងការព្យាបាលជម្ងឺ និងមានជំនាញ ក្នុងការអប់រំផ្នែក សីលធម៌ដល់ ក្រុមគ្រូពេទ្យក្រោមឪវ៉ាទ ត្រូវកែលំអររាល់ចំណុច ខ្វះខាតដល់ក្រុមគ្រូពេទ្យ ទាំងអស់ក្នុងការផ្តល់ សេវាវិជ្ជាជីវៈសុខាភិបាល ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពទ្វេរឡើងធ្វើ ឲ្យសុខភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋផងដែរ។
ក្នុងសិក្ខាសាលា ដែរនោះដែរ អ្នកស្រី រស់ សុផានី បានមានប្រសាសន៍ ធ្វើការផ្តាំផ្ញើដល់លោក វេជ្ជបណ្ឌិតនិង លោកគ្រូពេទ្យឯកជន ទាំងអស់ត្រូវបំពេញកិច្ចការ ក្រមសីលធម៍វិជ្ជាវីវះ និងអកប្បកិរិយាឲ្យបាន សមរម្យចំពោះអ្នកជម្ងឺ មិនត្រូវប្រើអកប្បកិរិយាអសុ រោះដល់អ្នកជន្ងឺឡើយ ជាហេតុធ្វើឲ្យជះឥទ្ធិពលមិនល្អ។
ក្នុងនោះអ្នកស្រី បានធ្វើការកោតសរសើរ ដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យឯកជន ទាំងអស់ដែលខិតខំ ប្រឹងប្រែងប្រកបដោយ ឆន្ទៈទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចសំរេច បានជោគជ័យស្របតាមផែន ការយុទ្ធសាស្ត្រ សុខាភិបាល។
អ្នកស្រីបានបញ្ជាក់ ទៀតថាកត្តាជោគជ័យ ទាំងអស់នេះហើយបានឆ្លុះ បញ្ចាំងនូវសាមគ្គីភាពយ៉ាង ល្អប្រសើររឹងមាំ ក្នុងការពង្រឹងច្បាប់ ស្តីពី សេវាសុខាភិបាលឯកជន ក្នុងខេត្តបន្ទាយមានជ័យយើងនេះ៕ ដោលោវ៉ាន់ ណាង