(ភ្នំពេញ) ៖ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធាន និងជាអ្នកនាំពាក្យសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងអោយ លោកបណ្ឌិត ទូចវណ្ណ: ប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ អ្នកសារព័ត៌មាន និងជាសមាជិកសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានជម្ងឺ ប្រចាំកាយកំពុងសម្រាក ព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិសែនសុខ ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ បានប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន មួយលានរៀល និងផ្លែឈើ ចំនួន ១កន្ត្រក៕