អាជ្ញាធរខេត្តស្ទឹងត្រែង រំលឹកឱ្យបងប្អូនជនជាតិដើមភាគតិចអភិរក្សប្រពៃណីផងអភិវឌ្ឍន៍មូលដ្ឋានផង!

ខេត្តស្ទឹងត្រែងៈអាជ្ញាធរខេត្តស្ទឹងត្រែងក្រើនរំលឹកឱ្យបងប្អូនជនជាតិដើមភាគតិចចំនួន(៥អំបូរ)នៅស្រុកសៀមប៉ាងបន្តរួមគ្នាអភិរក្សប្រពៃណីរបស់ខ្លួនហើយបង្កើនការអភិវឌ្ឍន៍មូលដ្ឋាននិងបន្ថែមការអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀន ដើម្បីមូលដ្ឋានរស់នៅមានសុវត្ថិភាព។
ក្នុងពិធីអបអរសាទទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩និងលើកទី១៩នៅកម្ពុជាធ្វើឡើងនៅឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩សីហា២០២៣។
លោក សួង ចាន់រដ្ឋា អភិបាលរងស្រុកមានប្រសាសន៍ថា បងប្អូនជនជាតិដើមភាគតិចត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនរក្សានៅកេរ្ត៍ល្អបន្តទៀត ព្រោះបច្ចុប្បន្នបងប្អូនទទួលបាន ការលើកស្ទួយសិទ្ធជនជាតិដើមភាគតិចរស់នៅក្នុងសង្គម ពីអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាលស្របច្បាប់។
លោកបន្ថែមថា ដើម្បីចូលរួមលើកគុណតម្លៃនេះមិនថាតែប្រជាពលរដ្ឋខ្មែរទេបងប្អូនជនជាតិយើងក៍ត្រូវដើរតួនាទីសំខាន់ដែរ   ក្នុងការជួយសង្គមជាតិ ដូចនេះត្រូវបង្កើនការអប់រំកូនចៅឱ្យគោរពច្បាប់សង្គមនិងចាកឆ្ងាយពីគ្រឿងញៀន   បានន័យថាយើង ធ្វើយ៉ាងណាអប់រំកូនចៅឱ្យយល់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។
លោកស្រី នួន មុន្នីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍជនបទមានប្រសាសន៍គាំទ្រចំពោះការយល់ដឹងនេះព្រោះកន្លងមកក្រុមការងារអង្គការជនជាតិដើមភាគតិច បានចូលរួមធ្វើសកម្មភាពទាំងការអប់រំ និងការដាស់ស្មារតីឱ្យបងប្អូនជនជាតិរួមគ្នាអភិរក្សនូវ  វប្បធ៌ម ប្រពៃណី -ឧបករណ៍ប្រើប្រាស់ -សម្លៀកបំពាក់-ភាសា-កុំឱ្យបាត់បង់ដើម្បីទុកបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងមានប្រយោជន៍បំរើឱ្យវិស័យទេសចរណ៍ផង ។
សូមបញ្ជាក់ថាៈនៅស្រុកសៀមប៉ាងមានអំបូរជនជាតិដើមភាគតិចរស់នៅចំនួន៥អំបូរ ក្នុងនោះមានជនជាតិ -កាវែត-លន់-គ្រឹង-កាចក់ និងចារាយ- សរុបមានចំនួនជិត១.០០០គ្រួសារ ស្មើនិងចំនួនមនុស្ស ជាង៤.៥០០នាក់។

BY:Mr SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *