ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី ៣ បើកកិច្ចប្រជុំវិសាមញ្ញលើកទី ២១ ពិគ្រោះនិងអនុម័តលើផែនការយុទ្ធសាស្ត្រថវិការសុខាភិបាលឆ្នាំ២០២៤-២០២៦!

ស្ទឹងត្រែងៈក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី ៣ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំវិសាមញ្ញលើកទី ២១របស់ខ្លួន ដើម្បីពិនិត្យ ពិគ្រោះយល់បល់និងអនុម័តលើសេចក្តីព្រាងរបាយការណ៍យុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦លើវិស័យសុខាភិបាល ក្រោមវត្តមានឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លើកឡើងនៅក្នុងសេចក្តីថ្លែងហេតុរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថាគម្រោងចំណូល-ចំណាយរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងជាគោលនយោបាយយុទ្ធសាស្ត្រថវិកាសុខាភិបាលនៃរដ្ឋបាលខេត្ត ក្នុងការរួមចំណែកលើកកម្ពស់សុខភាពប្រជាជនឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបន្តថាគម្រោងចំណូល-ចំណាយថវិការវិស័យសុខាភិបាលនៃរដ្ឋបាលខេត្តនិងបង្ការហាភ័យហិរញ្ញវត្ថុក្នុងការប្រើប្រាស់សេវាថែទាំសុខភាពដោយផ្តោតសំខាន់លើគោលដៅចំនួន៤មានដូចជា ១.គឺលើកស្ទួយសុខភាពបន្តពូជ កាត់បន្ថយមរណភាពមាតានិងទារក កុមារ និងកែលម្អកង្វះអាហាររូបត្ថម ២.កាត់បន្ថយការឈឺស្លាប់បណ្តាលមកពីជំងឺឆ្លង ៣.កាត់បន្ថយការឈឺស្លាប់បណ្តាលមកពីជំងឺមិនឆ្លង និងបញ្ហាសុខភាពសារធារណៈ ៤.ពង្រឹងប្រព័ន្ធសុខាភិបាល កាត់តឆលើយតបនិងតម្រូវការផ្នែកសុខភាពរបស់ប្រជាជន។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងនូវការកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលបានរៀបចំនូវផែនការយុទ្ធសាស្ត្រថវិការសម្រាប់គ្រប់គ្រងឆ្នាំ២០២៤-២០២៦ វិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពុសសុខភាពប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួលនិងល្អប្រសើឡើង។

យោងតាមរបាយការណ៍សង្ខេបអានលោក វេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា ការគ្រោងចំណូល-ចំណាយលើវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៦មានចំណូលមិនមែនសារពើពន្ធឆ្នាំ២០២៤ចំនួន១៦.៨លានរៀល ឆ្នាំ២០២៥ ចំនួន២០.៨ លានរៀលឆ្នាំ២០២៦ ចំនួន២៤.៨ លានរៀល។ឡុង កាន់សំនៀង

ដោយឡែកការគ្រោងតម្រូវការចំណាយសរុបចំណាយចរន្ត បន្ទុកបុគ្គលិកចំនួន ៩,៨៣១.៧ លានរៀល -ក្រៅបន្ទុកបុគ្គលិកចំនួន ៧,១៧៧.៣ លានរៀល សរុប ៖ ១៧,០០៩,០លានរៀល សម្រាប់ឆ្នាំ២០២៥ បន្ទុកបុគ្គលិកចំនួន១១,៤២៤,៧ លាន
-ក្រៅបន្ទុកបុគ្គលិកចំនួន៧,១៧៧.៣ លានរៀល សរុបចំនួន១៨,៦០២,០លានរៀលនិងឆ្នាំ២០២៦ចំណាយបន្ទុកបុគ្គលិកចំនួនរៀល ១១,៤២៤.៧ លានរៀល, ក្រៅបន្ទុកបុគ្គលិកចំនួន  ៧,១៧៧.៣ លានរៀល សរុប១៨,៦០២.០លានរៀល៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *