សមត្ថកិច្ចខេត្តស្វាយរៀងចាប់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម១០នាក់លើករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ នៅក្រុងបាវិត!

ខេត្តស្វាយរៀង៖ជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម១០នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀននិងប្រើប្រាស់អាវុធគ្រាប់រំសេវខុសច្បាប់កាលពីថ្ងៃទី១៦សីហា២០២៣នៅចំណុចទីតាំងហាងខារ៉ាអូខេ (MDM.KTV) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិវៀតណាម ដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១,៩៤៨,៩៥ក្រាម
ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់ ១,៣៣២.៧៧ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៥១៧.០៦ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង ទូរស័ព្ទដៃ ០៩គ្រឿង រថយន្ត ០២ គ្រឿង អាវុធ ០៣ដើម (AKស្វាយបត់ ០១ដើម, គ្រាប់ ១៧គ្រាប់, អាវុធខ្លី K59 ០១ដើម គ្រាប់០៤គ្រាប់ និងអាវុធខ្លី ម៉ាកឡុក ០១ដើមគ្រាប់ ៥៤គ្រាប់) និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាំការតាម នីតិវិធី ច្បាប់។
SAMNEANG

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *