ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការណ៍និងដឹកជញ្ជូន អញ្ជើញ​ចុះ​ពិនិត្យ កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចំណុច​គីឡូម៉ែត្រ​លេខ​៩៤ ដែល​!បាន​បាក់ស្រុត​ត្រង់ចំណុច​អូរ​ងើយ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​!

ខេត្តមណ្ឌលគិរីៈនៅថ្ងៃទី៨សីហា២០២៣នេះឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍និងដឹកជញ្ចូនបានអញ្ជើញ​ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៩៤ ដែល​បាន​បាក់ស្រុត​នា​ពេលកន្លងមក និង​ពិនិត្យ​ស្ថានភាព និង​ការងារ​បច្ចេកទេស​បន្ថែ​ម​ផ្លូវ​វាង ត្រង់​ចំណុច​អូរ​ងើយ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។
ថ្លែង​នៅក្នុង​បទ​សម្ភាស ជាមួយ​អ្នកសារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ បា​តុ​ភូតិ​នៃ​ការ​រអិល​បាក់​ដី​នេះ បណ្តាលមកពី​កត្តា​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នាច្រើន ដែល នាំឱ្យ​មាន​ទឹក​ហូរ​ច្រោះ​ដាច់​ដី ខាងក្រោម​ផ្លូវ ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង កំណាត់​ផ្លូវ​នេះ​អាច​នឹង​ត្រូវ​សិក្សា​លើក​គម្រោង​ជួសជុល ដោយ​មាន​ពីរ​ជម្រើស​គឺ​៖ (១) ជួសជុល​ឡើង​វិញ​លើ​គន្លង​ផ្លូវ​ចាស់ និង (២) សិក្សា​ពិនិត្យ​លទ្ធភាព សាងសង់​លើ​គន្លង​ផ្លូវ​វាង​ថ្មី​នេះ​តែម្តង​។ ជម្រើស​ក្នុង​ការជួសជុល នឹង​ពិនិត្យ​សម្រេច បន្ទាប់​ពី​ឆ្លងកាត់​ការពិភាក្សា​លម្អិត និង​ស៊ីជម្រៅ ទាំង​ផ្នែក​បច្ចេកទេស​ពាក់ព័ន្ធ និង​ផ្នែក​ហិរញ្ញវត្ថុ​។​
គួរបញ្ជាក់​ថា គិត​ចាប់ពី​ពេល​ស្ថាបនា​រួចមក មាន​រយៈពេល​ជាង​១២​ឆ្នាំ ផ្លូវជាតិ​លេខ​៧៦​នេះ មិន​ធ្លាប់​មាន​ការខូចខាត ដែល​តម្រូវ​ឱ្យ​មាន​ការ​ជួសជុល​ម្តងណា​ទេ ហើយ​តែងតែ​ទទួលបាន​ការថែទាំ​ជាប្រចាំ​រហូតមក​។ ដោយឡែក នៅ​យប់​ថ្ងៃទី​០១ សីហា ២០២៣ កំណាត់​ផ្លូវជាតិ​ខាងលើ នៅត្រង់​ចំណុច​អូរ​ងើយ ស្ថិតក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នៃ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដោយសារ​ការ​រអិល​បាក់​ដី ចន្លោះ PK94+080 – PK94+150 និង​បន្ត​មាន​ស្នាម​ប្រេះ​បន្ថែម នៅ​ថ្ងៃ​បន្ទាប់ ដែល​សរុប​ការខូចខាត​មាន​ប្រវែង​១៦៦​ម៉ែត្រ (​រអិល​បាក់​ដី ៧០​ម និង​ស្នាម​ប្រេះ​៩៦​ម​)​។​
​ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ​ពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​មាន​ការចូលរួម​សហកា​រ​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ក្រុមការងារ​អន្តរក្រសួង អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ បានស្ថាបនាផ្លូវ​វាង​ប្រវែង ១ ០០០​ម៉ែត្រ ជាបន្ទាន់ ដោយ​មាន​ការ​ឈូសឆាយ ចាក់​ថ្ម​ម៉ិច និង​កៀរ​កិន​បង្ហាប់ ដើម្បី​ភ្ជាប់​ចរាចរណ៍​ឡើងវិញ​។ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​០៨ សីហា​នេះ ចរាចរណ៍​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ អនុញ្ញាតិ​ឱ្យមាន​ការឆ្លងកាត់​ជា​បណ្តោះអាសន្ន​ហើយ​។​

​គួរ​រម្លឹក​ដែរ​ថា​៖ ផ្លូវជាតិ​លេខ​៧៦(​ស្នួល – សែន​មនោ​រម្យ​) មាន ប្រវែង ១២៧​គ​.​ម ជា​ប្រភេទ​ផ្លូវ​DBST បានចាប់ផ្ដើម​ការស្ថាបនា នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ និង​បញ្ចប់​ការស្ថាបនា នៅក្នុង​ខែ​មីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន CRBC ចំណាយ​ថវិកា​សាងសង់​ចំនួន ៥១ ៩០០ ០០០ ដុល្លារ​អាមេរិក​។ ផ្លូវ​នេះ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១២៕​SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *